អ្នកស្រាវជ្រាវ​រកឃើញ​ប្រាសាទ​ថ្មី និង​លិង្គ​ចម្លែក​១ នៅ​ខេត្តក្រចេះ​
ជាតិ
អ្នកស្រាវជ្រាវ​រកឃើញ​ប្រាសាទ​ថ្មី និង​លិង្គ​ចម្លែក​១ នៅ​ខេត្តក្រចេះ​
28, May 2019 , 7:39 pm        
រូបភាព
រូបពីAKP
រូបពីAKP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុម​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា បាន​រកឃើញ​ប្រាសាទបុរាណ​ថ្មី​មួយទៀត គឺ​«​ប្រាសាទ​អូរ​ក្រសាំង​» ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​អូរ​ក្រសាំង ឃុំ​បឹង​ចារ ស្រុក​សំបូរ ខេត្តក្រចេះ​(​ក្រុង​ស​ម្ភុ​បុ​រៈ នៃ​អាណាចក្រ​ចេនឡា​)​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP​។​

 
​ក្រុម​អ្នកស្រាវជ្រាវ​ដែល​បាន​ចុះទៅ​ដល់ទី​តាំង​នោះ បាន​រកឃើញ​ភស្ដុតាង​វត្ថុ​បុរាណ​ដែលជា​តឹកតាង​ប្រវត្តិសាស្ដ្រ​សំខាន់ៗ​ដូចជា ដុំឥដ្ឋ​ធំៗ​ធ្វើ​អំពី​ដីឥដ្ឋ​ដុត ថ្ម​មេ​ទ្វារ​ប្រាសាទ ទ​បង្ហូរ​ទឹកមន្ត​ចេញពី​ប្រាសាទ ទម្រ​ព្រះ ស្នាម​ដាប់​នៃ​ផែន​ថ្ម ។​ជាពិសេស​លិង្គព្រះឥសូរ ១​ដេក ស្ថិតនៅលើ​ទីទួល ដែល​ប្រហែលជា​ខឿន​ប្រាសាទ​ក្នុង​ផ្ទៃក្រឡា​ប្រមាណ​ជា ៥០០០ ម៉ែត្រការ៉េ​។ សំណល់​វត្ថុ​បុរាណ​ដែល​នៅសល់​រាយប៉ាយ ជា​សំណល់​នៃ​ការ​លួច​ជីក​កាយ ដោយ​ក្រុម​ទុច្ចរិត​ក្នុង​សម័យមុន​។ 


 
​អ្នកស្រាវជ្រាវ​នៃ​រាជបណ្ឌិត្យសភា លោក ធុ​យ ចាន់​ធួន ដែល​បាន​ទៅ​សិក្សា​លើ​ទីតាំង​នោះ កំពុង​ផ្ទៀងផ្ទាត់ និង​សិក្សា​លម្អិត​ទៅលើ​សំណង់​ស្ថាបត្យកម្ម និង​រចនាប័ទ្ម​ដែល​ទាក់ទង​នឹង​ប្រាសាទ​ថ្មីៗ​ទាំងនោះ ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ​៕ 
 

Tag:
 ​រាជបណ្ឌិត្យសភា​
  ប្រាសាទ​
  បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម