ជាតិ
អ្នកស្រាវជ្រាវរកឃើញប្រាសាទថ្មី និងលិង្គចម្លែក១ នៅខេត្តក្រចេះ រូបពីAKP
× ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា បានរកឃើញប្រាសាទបុរាណថ្មីមួយទៀត គឺ«ប្រាសាទអូរក្រសាំង» ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរក្រសាំង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ(ក្រុងសម្ភុបុរៈ នៃអាណាចក្រចេនឡា)។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP។
ក្រុមអ្នកស្រាវជ្រាវដែលបានចុះទៅដល់ទីតាំងនោះ បានរកឃើញភស្ដុតាងវត្ថុបុរាណដែលជាតឹកតាងប្រវត្តិសាស្ដ្រសំខាន់ៗដូចជា ដុំឥដ្ឋធំៗធ្វើអំពីដីឥដ្ឋដុត ថ្មមេទ្វារប្រាសាទ ទបង្ហូរទឹកមន្តចេញពីប្រាសាទ ទម្រព្រះ ស្នាមដាប់នៃផែនថ្ម ។ជាពិសេសលិង្គព្រះឥសូរ ១ដេក ស្ថិតនៅលើទីទួល ដែលប្រហែលជាខឿនប្រាសាទក្នុងផ្ទៃក្រឡាប្រមាណជា ៥០០០ ម៉ែត្រការ៉េ។ សំណល់វត្ថុបុរាណដែលនៅសល់រាយប៉ាយ ជាសំណល់នៃការលួចជីកកាយ ដោយក្រុមទុច្ចរិតក្នុងសម័យមុន។
អ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភា លោក ធុយ ចាន់ធួន ដែលបានទៅសិក្សាលើទីតាំងនោះ កំពុងផ្ទៀងផ្ទាត់ និងសិក្សាលម្អិតទៅលើសំណង់ស្ថាបត្យកម្ម និងរចនាប័ទ្មដែលទាក់ទងនឹងប្រាសាទថ្មីៗទាំងនោះ ដើម្បីផ្សព្វផ្សាយជាសាធារណៈ៕
Tag:
រាជបណ្ឌិត្យសភា
ប្រាសាទ
បុរាណ
© រក្សាសិទ្ធិដោយ thmeythmey.com