ដោយសារ​វ៉ៃ​អ្នកគាំទ្រ Neymar ត្រូវ​ដកតំណែង​ប្រធាន​ក្រុម​ប្រេ​ស៊ី​ល ហើយ Alves ជំនួស​វិញ​
កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ​វ៉ៃ​អ្នកគាំទ្រ Neymar ត្រូវ​ដកតំណែង​ប្រធាន​ក្រុម​ប្រេ​ស៊ី​ល ហើយ Alves ជំនួស​វិញ​
28, May 2019 , 5:35 pm        
រូបភាព
​ខ្សែបម្រើ​ឆ្នើម Neymar Jr ត្រូវ​ដកហូត​តំណែង​ជា​ប្រធាន​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​សម្រាប់​ការប្រកួត​ពានរង្វាន់ Copa America ខែក្រោយ​នេះ និង​ជំនួស​ដោយ​ខ្សែការពារ Dani Alves ដែលជា​មិត្ត​រួម​ក្រុម Paris Saint-Germain​។


 
​គ្រូបង្វឹក​ជម្រើសជាតិ​ប្រេ​ស៊ី​ល​លោក Tite បាន​ប្រាប់​ហេតុផល​ដែល​ត្រូវ​ដកតំណែង​ប្រធាន​ក្រុម​ដែល​ខ្សែបម្រើ​ឆ្នើម​វ័យ​២៧​ឆ្នាំនេះ​កាន់​កាន់​រយៈពេល​៨​ខែ​មកហើយ ថា​មក​បញ្ហា​វិន័យ​របស់គេ​មួយចំនួន​ថ្មីៗ​នេះ​។ ក្នុង​ខែឧសភា​នេះ​អាជ្ញាធរ​កីឡាបាល់ទាត់​បារាំង​បាន​ហាម​មិន Neymar ចំនួន​៣​ប្រកួត​បន្ទាប់ពី​រូបគេ​វាយ​អ្នកគាំទ្រ​ក្រោយ PSG ចាញ់ Rennes ក្នុងការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ពាន Coupe de France​។​
 
Alves ដែលជា​មិត្ត​រួម​ក្រុម​ជាមួយ Neymar នឹង​ដឹកនាំ​ជម្រើសជាតិ​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​កាតា និង​ហុង​ឌូ​រ៉ា​ស​ជំនួស​វិញ​។ ខ្សែការពារ​វ័យ ៣៦ ឆ្នាំ​រូបនេះ ក៏​ធ្លាប់ជា​ប្រធាន​ក្រុម​ប្រេ​ស៊ី​ល​ចំនួន​បួន​ដង​រួចមកហើយ ដែល​ប្រកួត​ចុងក្រោយ​ក្នុង​ជ័យជម្នះ ១-០ លើ​អាល្លឺម៉ង់​កាលពី​ខែមីនា ឆ្នាំ ២០១៨​។​
 
​ព្រឹត្តិការណ៍​ដណ្តើមពាន​រង្វាន់​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៤ ខែមិថុនា ដល់​ថ្ងៃទី ៧​ខែកក្កដា​ដោយ​ក្រុម​ម្ចាស់ផ្ទះ​ប្រេ​ស៊ី​ល​ស្ថិតនៅ​ពូ​ល A ដោយ​ត្រូវ​តទល់​ជាមួយ​បូ​លី​វី វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ប៉េ​រូ​៕

Tag:
 បាល់ទាត់​
  Neymar
  Copa America
© រក្សាសិទ្ធិដោយ thmeythmey.com