ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ​«​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់​» ជួយ​ឲ្យ​អ្នកនាង គឹម សុធា​ថង​ឌី ជាប់​ពានរង្វាន់​លេខ​១​នៅ​នេ​ប៉ាល់​
29, May 2019 , 8:19 pm        
រូបភាព
អ្នក​នាង គឹម សុធាថងឌី ផលិតករ​កម្មវិធី​ទូរទស្សន៍ និង​ជា​អ្នក​ដឹក​នាំ​រឿង
អ្នក​នាង គឹម សុធាថងឌី ផលិតករ​កម្មវិធី​ទូរទស្សន៍ និង​ជា​អ្នក​ដឹក​នាំ​រឿង
​ភ្នំពេញ​៖ វីដេអូ​ឯកសារ​ដែលមាន​រយៈពេល​២៤​នាទី បង្ហាញ​ពី​វិធីសាស្ត្រ​កម្ចាត់​សត្វល្អិត​ស៊ី​ដំណាំ​តាមបែប​ធម្មជាតិ បាន​ជាប់​ពានរង្វាន់​លេខ​១​ផ្នែក “​កម្មវិធី​ទូរទស្សន៍​ល្អ​បំផុត អំពី​បម្រែបម្រួល​អាកាសធាតុ​” នៅ​សហភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤ នា​ប្រទេស​នេ​ប៉ាល់ (Asia Pacific Broadcasting Union)​។ វា​ជា​វីដេអូ ដែល​ផលិត​ដោយ​អ្នកស្រី គឹម សុធា​ថង​ឌី​។​

 
​វីដេអូ​ឯកសារ​នោះ បង្ហាញ​ពី​ការដាំ​បន្លែ​ដោយ​ប្រើ​ថ្នាំ​គីមី​សម្លាប់​សត្វល្អិត ហើយ​អ្នក​ដាំ​មិន​ហ៊ាន​ទទួលទាន​ខ្លួនឯង​ឡើយ​។ វា​ក៏​បង្ហាញ​ពី​ផលប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ដាំ​នៅ​តំបន់​នោះដែរ​។ វគ្គ​បញ្ចប់​នៃ​វីដេអូ បានបង្ហាញ​ពី​វិធីសាស្ត្រ​ដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ដែល​អាច​ការពារ​សត្វ​បំផ្លាញ​ដំណាំ​បាន​យ៉ាង​ជោគជ័យ​។​
​លោក​អ្នកនឹង​បានដឹង​ពី​គុណប្រយោជន៍ និង​វិធីសាស្ត្រ​ក្នុង​ការដាំ​បន្លែ​ក្នុងផ្ទះ​សំណាញ់ ដើម្បី​ការពារ​សត្វ​បំផ្លាញ​។ 
 
​មូលហេតុ​ដែលនាំឱ្យ​វីដេអូ​ឯកសារ​នេះ​ជាប់​ពានរង្វាន់​លេខ​១ នៅ​សហភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​៤ ក៏មាន​បង្ហាញ​នៅក្នុង​បទ​សម្ភាស​រវាង​កញ្ញា ប៉ូ សា​គុណ អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​អ្នកនាង គឹម សុធា​ថង​ឌី ដែលជា​ផលិតករ​វីដេអូ​ឯកសារ នៅ​ភាគ​ទី​១​នេះ​៖  
 


 
​សូម​ទស្សនា​វីដេអូ ខាងក្រោម​នេះ​៖


 
 

Tag:
 កសិកម្ម​
  បន្លែ​
  គឹម សុធា​ថង​ឌី​
  វីដេអូ​ឯកសារ​
  អាស៊ី​ប៉ាស៊ីហ្វិក​
 
© រក្សាសិទ្ធិដោយ thmeythmey.com