ជាតិ
សង្គមជាតិ
រដ្ឋាករទឹកភ្នំពេញ នឹងជួសជុលប្រព័ន្ធទឹកធា្លយ ក្នុងខណ្ឌបឹងកេងកង ចាប់ពីថ្ងៃទី១មិថុនា តទៅ ប្រភពរូប៖ ទំព័រហ្វេសប៊ុក រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
× ភ្នំពេញ៖ ក្រុមការងារស្រាវជ្រាវនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចុះជួសជុលប្រព័ន្ធទឹកធ្លាយ ក្នុងសង្កាត់បឹងកេងកង១-២-៣ នៃខណ្ឌបឹងកេងកង រយៈពេលមួយខែ ចាប់ពីថ្ងៃទី១-៣០មិថុនា ឆ្នាំ២០១៩។
យោងតាមសេចក្តីជូនដំណឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ឧសភា ការស្រាវជ្រាវរកកន្លែងទឹកធ្លាយ និងជួសជុលនេះ នឹងអនុវត្តឡើងចាប់ពីម៉ោង១០យប់ ដល់ម៉ោង៥ទាបភ្លឺ។ ពេលជាមួយគ្នានេះ ក៏មានការជួសជុលប្រព័ន្ធទឹកក្នុងសង្កាត់អូរឡាំពិក សង្កាត់ស្ទឹងមានជ័យ៣ សង្កាត់បឹងសាឡាង សង្កាត់បឹងរាំង សង្កាត់ជ័យជំនៈ និងសង្កាត់ចតុមុខផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com