ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្ត្រី​ការពារជាតិ ទៅ​ប្រជុំ​ពី​សន្តិសុខ​នៅ​សិង្ហបូរី ឯ​រដ្ឋមន្ត្រីការបរទេស ទៅ​ពង្រឹង​មិត្តភាព​ជាមួយ​ចិន​
29, May 2019 , 5:59 pm        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​១៨ ដែល​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣១ ខែឧសភា ដល់ ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​សិង្ហ​បុរី​។


 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ បានសរសេរថា កិច្ចប្រជុំ​នេះ នឹង​ផ្តល់ឱកាស​យ៉ាងច្រើន ដល់​តំណាង​ពី​គ្រប់​ប្រទេស ដើម្បី​ពិភាក្សា​និង​ផ្លាស់ប្តូរ​យោបល់​គ្នា ស្តីពី​បញ្ហា​សន្តិសុខ​ក្នុង​តំបន់​។ ក្រៅពី​កិច្ចប្រជុំ​នេះ គណៈប្រតិភូ​កម្ពុជា នឹងចូលរួម​ប្រជុំ​ទ្វេភាគី​និង​ពហុភាគី​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ផងដែរ​។
 
​ចំណែក លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន ពីថ្ងៃ​ទី​៣០ ខែឧសភា ដល់​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ចំណងមិត្តភាព​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស លោក ប្រាក់ សុខុន នឹង​ជួប​លោក លី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន និង លោក វ៉ាង យី ទីប្រឹក្សា​រដ្ឋ​ចិន​។ ក្រសួងការបរទេស សរសេរ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា លោក ប្រាក់ សុខុន នឹង​ផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ភាគី​ចិន លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍ និង​ក្តីបារម្ភ​រួម​៕ 
 

Tag:
 ទៀ បាញ់​
  ប្រាក់ សុខុន​
  ការទូត​
  ប្រជុំ​អាស៊ី​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com