ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
កីឡាជាតិ
ជាតិ
២៥ខេត្ត/រាជធានី
Hun Sen Cup (ថ្នាក់ខេត្ត)៖ ត្បូងឃ្មុំក្លាយជាម្ចាស់ពាន សៀមរាបលេខ២ រតនគិរីលេខ៣
30, May 2019 ,
9:19 am
រូបភាព
×
ដោយ:
ថ្មីៗ
ត្បូងឃ្មុំ បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន (ថ្នាក់ខេត្ត) ប្រចាំឆ្នាំ២០១៩ បន្ទាប់ពីពួកគេបានយកឈ្នះសៀមរាប ១-០ នៅវគ្គផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានវិសាខា កាលពីល្ងាចថ្ងៃពុធ ទី២៩ ខែឧសភា។ រីឯការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ រតនគិរី បានយកឈ្នះកោះកុង ៤-១។ ត្បូងឃ្មុំ សៀមរាប និងរតនគិរី ត្រូវឡើងបន្តទៅប្រជែងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ជាមួយក្រុមដែលលេងនៅក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ។
ការប្រកួតនៅតង់ទីមួយ ត្បូងឃ្មុំ និងសៀមរាប មិនមានការស៊ុតបាល់បញ្ចូលទីនោះឡើយ ប៉ុន្តែបានបាត់បង់សមាជិកម្នាក់រៀងៗខ្លួន ក្រោយការប៉ះទង្គិចគ្នា។ ឈានដល់នាទីដំបូងនៃតង់ទីពីរ លី រមី បានស៊ុតបាល់បញ្ចូលទីសម្រាប់ត្បូងឃ្មុំ និងជាគ្រាប់បាល់ដែលនាំឲ្យក្រុមខេត្តថ្មីថ្មោងមួយនេះ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩។
សម្រាប់ជំនួបដណ្តើមលេខ៣ ហែម ចាន់សេរីរ័ត្ន រកបានគ្រាប់នាំមុខសម្រាប់រតនគិរី ហើយ អ៊ុន សុភ័ក្រ តាមស្មើវិញសម្រាប់កោះកុង។ តែឈានចូលតង់ទីពីរ រតនគិរី ថែមបាន៣គ្រាប់ទៀត ដោយ ចាន់ វិផល សម្រេចបាន២គ្រាប់ និង ចាន់ សំណាង ១គ្រាប់ក្នុងនាទីបន្ថែម។
ត្បូងឃ្មុំ ដែលជាជើងឯកថ្នាក់ខេត្តនៃពានរង្វាន់សម្តេច ហ៊ុន សែន ទទួលបានប្រាក់រង្វាន់១៥លានរៀល ក្រុមលេខ២ សៀមរាប បាន៧,៥លានរៀល រីឯក្រុមលេខ៣ រតនគិរី បាន៥លានរៀល។ លោក ផន រស្មីពេជ្រ ដែលនាំឲ្យត្បូងឃ្មុំ ឈ្នះជើងឯក បានប្រាក់រង្វាន់៥០ម៉ឺនរៀលក្នុងនាមជាគ្រូបង្វឹកឆ្នើម ខណៈ សំអាត រ៉ាវី ក្លាយជាអ្នកចាំទីឆ្នើមដោយទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀលដូចគ្នា។ ទោះកោះកុងខកឱកាសឈានទៅប្រកួតថ្នាក់ជាតិ ប៉ុន្តែខ្សែប្រយុទ្ធ ម៉ាត់ អ៊ីសា ដែលរកបាន៨គ្រាប់ ក្លាយជាកីឡាករដែលស៊ុតបាល់បញ្ចូលទីប្រចាំព្រឹត្តិការណ៍ថ្នាក់ខេត្ត ហើយទទួលបានប្រាក់រង្វាន់៥០ម៉ឺនរៀលផងដែរ។
ត្បូងឃ្មុំ សៀមរាប និងរតនគិរី ត្រូវចូលរួមជាមួយក្រុម១៣ទៀតនៃក្របខណ្ឌខេមបូឌានលីក សម្រាប់ការដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិ។ ក្រុមទាំង១៣នោះ រួមមាន ណាហ្គាវើលស៍ ព្រះខ័នរាជស្វាយរៀង វិសាខា អង្គរថាយហ្គឺរ ក្រសួងការពារជាតិ បឹងកេត អាស៊ីអឺរ៉ុបយូណាយធីត គិរីវង់សុខសែនជ័យ សូលទីឡូអង្គរ ភ្នំពេញក្រោន អគ្គិសនីកម្ពុជា អគ្គស្នងការដ្ឋាននគរបាលជាតិ និងកំពង់ចាម។ ក្រុមយុវជនបាទី បានដកខ្លួន ដែលបានផ្តល់ឱកាសឲ្យរតនគិរី ក្រុមលេខបីថ្នាក់ខេត្ត ចូលលេងបង្គ្រប់ចំនួន១៦ក្រុមសម្រាប់ព្រឹត្តិការណ៍ថ្នាក់ជាតិ។
ការប្រកួតពាន និងរង្វាន់ដល់ជ័យលាភី៖
លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ប្រគល់ពានដល់ក្រុមជើងឯក ត្បូងឃ្មុំ។ រូបថត CNCC
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ប្រគល់រង្វាន់ និងមេដាយដល់សៀមរាប ដែលបានចំណាត់ថ្នាក់លេខ២។ រូបថត CNCC
លោកស្រី ពុធ ធីតា សមាជិកប្រតិបត្តិនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានមេដាយ និងរង្វាន់ដល់រតនគិរី ដែលដណ្តើមបានចំណាត់ថ្នាក់លេខ៣។ រូបថត CNCC
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់ប្រាក់រង្វាន់ដល់លោក ផន រស្មីពេជ្រ គ្រូបង្វឹកឆ្នើម (ត្បូងឃ្មុំ)។ រូបថត BTV
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ដល់កីឡាករ ម៉ាត់ អ៊ីសា ដែលស៊ុតបាល់បញ្ចូលទីច្រើនជាងគេ (កោះកុង)។ រូបថត BTV
លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ ប្រគល់រង្វាន់ជូនដល់កីឡាករ សំអាត រ៉ាវី (ត្បូងឃ្មុំ)។ រូបថត CNCC
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Hun Sen Cup
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
31 នាទី
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម