ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន​៖ ចិន​-​អាមេរិក​នឹង​ជម្នះ​ការលំបាក ព្រោះ​មិនមែនជា​បញ្ហា​ប្រឈម​ដែល​មិនចេះចប់​នោះឡើយ​
30, May 2019 , 10:10 am        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន ត្រូវ​ឈានដល់​ចំណុច​មួយ​ដែល​អាច​ដោះស្រាយ​រួមគ្នា​បាន ជាពិសេស​តាម​នយោបាយ​ឈ្នះ​-​ឈ្នះ​។ សម្តេច​បាន​អះអាង​យ៉ាង​ដូច្នេះ នៅពេល​ឆ្លើយតប​ទៅនឹង​សំណួរ ក្រោយ​ដែល​សម្តេច​ថ្លែង​សុន្ទ​កថា​គន្លឹះ​ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​២៥ ស្តីពី «​អនាគត​របស់​អាស៊ី​» នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន នា​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា នេះ​។



«​ចិន​-​អាមេរិក នឹង​ជម្នះ​ការលំបាក ព្រោះ​មិនមែនជា​បញ្ហា​ប្រឈម​ដែល​មិនចេះចប់​នោះឡើយ​»​។ នេះ​ជាការ​រំពឹង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ទាក់ទង​នឹង​សង្គ្រាម​ពាណិជ្ជកម្ម​នាពេល​បច្ចុប្បន្ន​រវាង​មហាអំណាច សហរដ្ឋអាមេរិក និង​ចិន​។​

​សម្តេច ហ៊ុន សែន បាន​គូសបញ្ជាក់ថា ចិន និង​អាមេរិក ផ្ទាល់ ជា​អ្នក​រង​ផលប៉ះពាល់​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ជាងគេ មុននឹង​រាលដាល​ដល់​បណ្តា​រដ្ឋ​ផ្សេងៗ​ទៀត​។​

​សម្តេច​បានលើកឡើង​ផងដែរ​ថា បណ្តា​រដ្ឋ​នៅ​អាស៊ី មិន​គប្បី​ក្លាយខ្លួនជា​ស្រមោច សង្អារ​ឲ្យ​ដំរី​ជាន់​ស្លាប់​នោះឡើយ​។ «យន្តការអង្គការ​ពាណិជ្ជកម្មពិភពលោក​នៅតែបន្ត ប៉ុន្តែប្រធានាធិបតីមានអាណត្តិ ដូច្នេះគឺខ្ញុំគិតថា មិនមានអ្នកណាមួយអាចដេក​ស្លាប់ជាមួយនឹងទណ្ឌកម្មនោះទេ»។ នេះជាការលើក​ឡើង​របស់ប្រមុខរដ្ឋាភិបាលកម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com