ពីនេះ ពីនោះ
ព័ត៍មានសុខភាព
«​ចោងហោង​» មានន័យ​ខុសគ្នា​ពី​ពាក្យ​«​ច្រហោង​»
31, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​​ពាក្យ «​ចោងហោង និង​ច្រហោង​» មិន​មានន័យ​ដូចគ្នា​នោះទេ​។ នេះ​បើ​ផ្អែក​តាម​វចនានុក្រម​ខ្មែរ​។


 
​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ពាក្យ «​ចោងហោង​» ក្នុងន័យ​ថា ព្រហើន ដែល​ច្រឡោត​ខាម ច្រឡើសបើស កោងកាច ឈ្លានពាន ឥតមាន​សេចក្តី​គោរព​។ មនុស្ស​ចោងហោង មនុស្ស​ព្រហើន​។​ល​។
​ចំណែក​ពាក្យ «​ច្រហោង​» សំដៅ​ដោយ​ការ​អង្គុយ​ដាក់​បាតជើង​ទាំងពីរ​ជាប់​នឹង​ផ្ទៃ​បញ្ឈរជង្គង់ គូទ​ផុតពី​ផ្ទៃ​។ អង្គុយច្រហោង​៕ 
 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com