ជាតិ
សង្គមជាតិ
សមត្ថកិច្ចកំណត់មុខសញ្ញាជនល្មើស ដែលរំលោភក្មេងស្រីអាយុ១០ឆ្នាំ ហើយសម្លាប់នាងនិងប្អូន លោក ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ
× ក្មេងស្រីអាយុ១០ឆ្នាំម្នាក់ ឈ្មោះ ផា ស្រីល័ក្ខ ត្រូវបានរំលាភនិងសម្លាប់ ហើយប្អូនប្រុសរបស់នាងអាយុត្រឹម២ឆ្នាំ ឈ្មោះ ផា សុខលី ក៏ត្រូវបានសម្លាប់ដែរ។ ហេតុការណ៍ដ៏តក់ស្លុតនេះ បានកើតឡើងនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ស្នងការនគរបាលខេត្តព្រះសីហនុ ជួន ណារិន្ទ ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទនៅព្រឹកថ្ងៃទី២៩ឧសភានេះថា «ចាប់តាំងពីយប់មកដល់ព្រឹកនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនសង្ស័យបានហើយ ពេលនេះសមត្ថកិច្ចកំពុងអនុវត្តបន្ត តាមជនសង្ស័យ»។
លោក ជួន ណារិន្ទ បានបញ្ជាក់ឲ្យដឹងថា ឥឡូវសមត្ថកិច្ចមិនអាចបញ្ជាក់ពីព័ត៌មានលម្អិតបានទេ ដោយសារជនសង្ស័យអាចនឹងគេចខ្លួនបន្ទាប់ពីដឹងអំពីការធ្វើការរបស់សមត្ថកិច្ច។ © រក្សាសិទ្ធិដោយ thmeythmey.com