សុខភាព
អន្តរជាតិ
អាមេរិក​៖ ទារក​តូច​ជាងគេ​លើ​លោក​ដែលមាន​ទម្ងន់​តែ​២៤៥​ក្រាម​ប៉ុណ្ណោះ ពេល​កើតមក​
31, May 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​មន្ទីរពេទ្យ​មួយ​នៅ​រដ្ឋ California សហរដ្ឋអាមេរិក កាលពី​ថ្ងៃទី​២៩ ខែឧសភា បានប្រកាស​ពី​ការចាប់​កំណើត​ទារក​ដែលមាន​ទំហំ​តូច​ជាងគេ​បំផុត​លើ​លោក​។ តាមពិតទៅ ចាប់កំណើត​តាំងពី​៥​ខែ​មុន​មកម្ល៉េះ ដោយ មាន​ទម្ងន់​តែ​២៤៥​ក្រាម​ប៉ុណ្ណោះ​។​


 
Saybie ដែល​ត្រូវបាន​បុគ្គលិក​មន្ទីរពេទ្យ Sharp Healthcare នៅ​ក្រុង San Diego ដាក់ឈ្មោះ​ឲ្យ​នោះ បាន​ចាក​ចេញទៅ​រស់នៅ​ផ្ទះ​រប​ស់​ខ្លួន ក្រោយ​ការថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​។ នេះ​បើតាម​ការផ្សាយ​របស់ Times of San Diego​។​
 
​ទារិកា​នោះ មាន​ទម្ងន់​តែ​២៤៥​ក្រាម និង​ប្រវែង​២៣​សង់ទីម៉ែត្រ​ប៉ុណ្ណោះ​នៅពេល​កើត​។ តាម​កំណត់ត្រា​សាកលវិទ្យាល័យ Iowa របស់​អាមេរិក  Saybie ក្លាយជា​ទារក​ដែលមាន​ទំហំ​តូច​ជាងគេ​បំផុត​លើ​លោក​ដោយ​បំបែក​កំណត់ត្រា​ទារក​អាល្លឺម៉ង់ ដែល​កើត​នៅ​ឆ្នាំ​២០១៥ ទម្ងន់​២៥២​ក្រាម​។​

 
 
Saybie ដែល​ម្តាយ​របស់​នាង​មិន​ត្រូវបាន​បញ្ចេញ​ឈ្មោះ​នោះ បានចាប់កំណើត​ក្រោយ​ម្តាយ​ពរ​ពោះ​បាន​២៣​ខែ​។ ទោះបីជា​យ៉ាងណាក៏ដោយ មន្ទីរពេទ្យ Sharp Healthcare បាន​អះអាងថា ទារិកា​រូបនោះ មិនមាន​បញ្ហា​សុខភាព​អ្វី​នោះឡើយ​។​
 
​កាលពី​ខែសីហា ឆ្នាំ​២០១៨ មន្ទីរពេទ្យ​នៅ​សាកលវិទ្យាល័យ Keio University របស់​ជប៉ុន បាន​ជួយ​សម្រាល​ទារក​ម្នាក់​ក្រោយ​ម្តាយ​ពរ​ពោះ​បានត្រឹមតែ​រយៈពេល​២៤​សប្តាហ៍​។ ក្រុមគ្រូពេទ្យ​នៅ​សាកលវិទ្យាល័យ Keio University បាន​វះកាត់​ស្បូន​បើក​ពោះ​ដើម្បី​យក​ទារក​ចេញ ដោយសារតែ​មិនមាន​ការឡើង​ទម្ងន់​ទាល់តែសោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ ទារក​នោះ កើតមក​ដោយមាន​ទម្ងន់​២៦៨​ក្រាម​៕
 

Tag:
 ទារក
© រក្សាសិទ្ធិដោយ thmeythmey.com