ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ស្មាន​មិន​ដល់​សោះ​ថា “​ជាតិ​ស​សៃ​” ចាំបាច់​យ៉ាងនេះ​សម្រាប់​សុខភាព ទប់ស្កាត់​ជំងឺ​
01, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​លុះត្រាតែ​អ្នក​ទទួលទាន​បន្លែ ផ្លែឈើ គ្រាប់ពូជ និង​គ្រាប់​ធញ្ញជាតិ​ជាប្រចាំ​ទើប​អ្នក​អាច​រក្សាបាន​នូវ​ជាតិ​ស​សៃ​គ្រប់គ្រាន់​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​សម្រាប់​សុខភាព​ល្អប្រសើរ​។ ថា​តើ​ជាតិ​ស​សៃ​មាន​សារៈសំខាន់​យ៉ាងណា​ខ្លះទៅ​? អ្នក​គួរ​ដឹង​ជាមុនសិន​ថា ជាធម្មតា​ជាតិ​ស​សៃ​មាន​ពីរ​ប្រភេទ គឺ​ជាតិ​ស​សៃ​រលាយ​និង​ជាតិ​ស​សៃ​មិន​រលាយ​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ ៖

 
១. សុខភាព​បេះដូង 
 
​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ធ្លាក់ចុះ​ដល់​ទៅ ៩ ភាគរយ ក្នុង ៧ ក្រាម​នៃ​ការទទួល​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព​កាត់បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​
 
​ជាតិ​ស​សៃ​រលាយ​អាចជួយ​ពន្យឺតការ​ស្រូប​យកជាតិ​ស្ករ​របស់​រាងកាយ ហើយក៏​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផងដែរ​។​
 
៣. សុខភាព​ខួរក្បាល​
 
​ការបន្ថែម​ជាតិ​ស​សៃ​ត្រឹមតែ ៧ ក្រាម​ចូលក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល​បាន​យ៉ាងហោចណាស់ ៧ ភាគរយ​ឯណោះ​។​
 
៤. ព្យាបាល​និង​ទប់ស្កាត់​អាកា​រៈ​ទល់លាមក​
 
​ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​និង​បន្ទន់​លាមក ក៏ដូចជា​កាកសំណល់​ឱ្យ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ឆាប់រហ័ស​។ 
 
៥. សុខភាព​សួត​
 
​ជាតិ​ស​សៃ Dietary fiber ជួយ​បំបាត់​ការ​រលាក​តាម​ប្រព័ន្ធ​ក្នុង​រាងកាយ​និង​ថែមទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ផ្សេងៗ​បង្កឡើង​ដោយ​ការ​រលាក រួមទាំង​ជំងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំរ៉ៃ​ផងដែរ​។​
 
៦. សុខភាព​តម្រងនោម​
 
​ការទទួល​ទាន​ជាតិ​ស​សៃ​ច្រើនជាង ២១ ក្រាម​ជាប្រចាំ​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​បាន​ដល់​ទៅ ២២ ភាគរយ​។​
 
៧. សុខភាព​ពោះវៀន​
 
​ការបន្ថែម​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​អាចជួយ​គ្រប់គ្រង​តុល្យភាព​នៃ​បាក់តេរី​សុខភាព​ល្អ​សម្រួល​ដល់​ដំណើរការ​នៃ​ការរំលាយ​អាហារ​។​
 
៨. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​អ្នក​ដែល​បង្កើន​ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដល់​ទៅ ៣០ ក្រាម ឬ​ច្រើនជាង​នេះ គឺអាច​ស្រក​ទម្ងន់​បាន​ដូច​ទៅនឹង​អ្នក​ដែល​តម​អាហារ​ដែរ​។ ជាតិ​ស​សៃ​ជួយ​សម្រួល​ដំណើរការ​នៃ​ការរំលាយ​អាហារ ក៏ដូចជា​ធ្វើ​ឲ្យ​មុខងារ​នៃ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​។ លើសពីនេះទៅទៀត ការទទួល​ទាន​អាហារ​ដែល​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ គឺ​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆាប់​ឆ្អែត និង​កាត់បន្ថយ​ចំណង់​អាហារ ដោយ​ធ្វើ​ឲ្យ​ឆ្អែត​បានយូរ​។​
 
៩. សុខភាព​ស្បែក​
 
​ជាតិ​ស​សៃ​ជួយ​កម្ចាត់រោគ​ផ្សិត​ចេញពី​រាងកាយ​ដែល​ធ្វើឱ្យ​ស្បែក​ជៀស​ផុតពី​បញ្ហា​កន្ទួល​រមាស់​ឡើង​រោល​ក្រហម ឬ​រោគ​មុន​។​
 
១០. ទប់ស្កាត់​ជំងឺមហារីក​
 
​ការទទួល​ទាន​ទាន​អាហារ​មាន​ផ្ទុក​ជាតិ​ស​សៃ​គ្រប់គ្រាន់​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​និង​មហារីក​សុដន់​គូ​ួ​រ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ស​សៃ​មាន​លក្ខណៈសម្បត្តិ​ប្រឆាំង​ជំងឺមហារីក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com