ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពិបាក​ដកដង្ហើម អាច​បណ្តាលមកពី​បញ្ហា​អ្វីខ្លះ​?
31, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា “​ពិបាក​ដកដង្ហើម​” ទំនង​ជាមាន​ភាពខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ វា​អាច​ពិពណ៌នា​បាន​ថា ជាការ​តឹង​យ៉ាងខ្លាំង​នៅក្នុង​ទ្រូង ឬ​មាន​អារម្មណ៍​ថា​ថប់ដង្ហើម​។​

 
​ដោយ​អាស្រ័យ​លើ​មូលហេតុ អ្នក​អាច​ជួបប្រទះ​ការពិបាក​ដកដង្ហើម​ម្តងម្កាល ឬ​អាច​កើតឡើង​ម្តង​ហើយ​ម្តងទៀត​។ ការធ្វើ​លំ​ហាត់ប្រាណ​បញ្ចេញ​កម្លាំង​ខ្លាំង សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក៏​អាច​បណ្តាល​ឲ្យ​ពិបាក​ដកដង្ហើម​នៅលើ​មនុស្ស​ដែលមាន​សុខ​ភាពល្អ​ផងដែរ​។​
 
​ក្រៅតែពី​ឧទាហរណ៍​ទាំងនេះ ការពិបាក​ដកដង្ហើម​អាច​ទំនងជា​សញ្ញា​នៃ​បញ្ហា​វេជ្ជសាស្ត្រ​។ ប្រសិនបើ​អ្នកមាន​ពិបាក​ដកដង្ហើម ជាពិសេស ប្រសិនបើ​វា​កើតឡើង​ភ្លាមៗ ហើយ​ធ្ងន់ធ្ងរ សូម​ជួប​គ្រូពេទ្យ​របស់​អ្នក​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​
 
​ករណី​ភាគច្រើន​នៃ​ការពិបាក​ដកដង្ហើម គឺ​ដោយសារតែ​លក្ខខណ្ឌ​សុខភាព​បេះដូង ឬ​សួត​។ បេះដូង និង​សួត​របស់​អ្នក​ត្រូវបាន​ចូលរួម​នៅក្នុង​ការដឹកជញ្ជូន​អុកស៊ីសែន​ទៅកាន់​ជាលិកា និង​នាំយក​កាបូនឌីអុកស៊ីត​ត្រឡប់មកវិញ ហើយ​ប្រសិនបើ​អ្នកមាន​បញ្ហា​ជាមួយនឹង​ដំណើរការ​ទាំងនេះ នោះ​វា​នឹង​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការដកដង្ហើម​របស់​អ្នក​។​
 
​ដែល​មូលហេតុ​ទាំងនោះ​មានដូចជា​ជំងឺហឺត ការពុល​កាបូនម៉ូណូអុកស៊ីត បេះដូង​មិនអាច​លោត​បាន​ដោយសារ​ការ​សង្កត់​ណាមួយ ជំងឺ​គាំ​បេះដូង ការ​មាន​សម្ពាធ​ឈាម​ទាប ការស្ទះ​សរសៃឈាម​សួត ជំងឺ​រលាក​សួត ការ​មាន​ដក់ខ្យល់​ក្នុង​សួត ការស្ទះ​ផ្លូវដង្ហើម​ផ្នែក​ខាងលើ បញ្ហា​បេះដូង និង​បញ្ហា​ដទៃ​ជាច្រើន​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com