កីឡាអន្តរជាតិ
អន្តរជាតិ
Obama ទៅ​ជួប Pele ដល់​ប្រេ​ស៊ី​ល​ដើម្បី​ពិភាក្សាគ្នា​ពី​របៀប​ធ្វើ​ឲ្យ​ពិភពលោក​ប្រសើរឡើង​
31, May 2019 , 11:07 am        
រូបភាព
​វីរបុរស​ប្រេ​ស៊ី​ល លោក Pele បាន​ជួប​អតីត​ប្រធានាធិបតី​អាមេរិក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​នៅ​ទី​ក្រុម Sao Paulo នា​ថ្ងៃទី​៣០ ខែឧសភា ជាទី​ដែល​អ្នក​ទាំង​ពីរបាន​ពិភាក្សាគ្នា​ពី​របៀប​ធ្វើយ៉ាងណា​ដើម្បី​«​ឲ្យ​ពិភពលោក​ប្រសើរឡើង​»​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​


 
​ប៉ុន្មាន​សប្តាហ៍​ក្រោយ​បន្ទាប់ពី​វះកាត់​គ្រោះតម្រងនោម លោក Pele ដែល​មើលទៅ​មាន​សុខ​ភាពល្អ​ឡើងវិញ​ហើយ​នោះបាន​បង្ហោះ​រូបភាព​ជាមួយ​លោក​អូ​បា​ម៉ា​បា​លើ​បណ្តាញ​សង្គម Twitter ជាមួយនឹង​ស្នាមញញឹម​។​
 
​វីរបុរស​ដែល​ជួយ​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ឈ្នះ World Cup ចំនួន​៣​លើក​នេះ​បាន​សរសេរ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ខ្លួន​បាន​ជួប​ជាមួយ​ប្រធានាធិបតី​អូ​បា​ម៉ា​នៅក្នុង​ទីក្រុង Sao Paulo ហើយ​ថែមទាំង​និយាយ​គ្នា​អំពី​របៀប​ធ្វើការ​ជាមួយគ្នា​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ប្រសើរឡើង​។​
Pele បន្ថែមថា​៖ «​យើង​សប្បាយរីករាយ​ណាស់​ដែល​ក្លាយជា​ក្រុម​តែមួយ​»​។ 
 
​តាមពិតទៅ​មូលហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរបាន​ជួបគ្នា​នោះ​គឺ​ដោយសារ​លោក​អូ​បា​ម៉ា​ដែលជា​អតីត​ប្រធានាធិបតី​អាមេរិក​បានធ្វើ​ដំណើរ​ទៅ​ប្រេ​ស៊ី​ល​ដើម្បី​ចូលរួម​សន្និសីទ​ការច្នៃប្រឌិត​ឌីជីថល នាទី​ក្រុង Sao Paulo ។​
 
Pele វ័យ​៧៨​ឆ្នាំ ដែល​ធ្លាប់​ឈ្នះ World Cup ជាមួយ​ប្រេ​ស៊ី​ល​ក្នុង​ឆ្នាំ ១៩៥៨ ១៩៦២ និង​១៩៧០ ត្រូវបាន​គេ​ចាត់ទុកថា​ជា​ស្តេច​បាល់ទាត់​ពិភពលោក​។ រយៈពេល​ចុងក្រោយ Pele មាន​បញ្ហា​សុខភាព​ជាច្រើន​ដែល​ធ្វើ​ឲ្យ​មានការ​ព្រួ​យបារម្ភ​ផងដែរ​៕ 
 

Tag:
 បាល់ទាត់​
  Pele
  បា​រ៉ា​ក់ អូ​បា​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com