កីឡាអន្តរជាតិ
អន្តរជាតិ
ទោះ​មិនសូវ​ជោគជ័យ​នៅ Man Utd តែ Sanchez រំពឹង​លេចធ្លោ​ក្នុង​ខ្សែភាពយន្ត​
31, May 2019 , 2:26 pm        
រូបភាព
​ខ្សែប្រយុទ្ធ Alexis Sanchez  មិនបាន​ជួយ Manchester United ឲ្យ​សម​នឹង​តម្លៃ​ប្រាក់​ឈ្នួល​ឡើយនា​រដូវ​កាល​កន្លងទៅ ប៉ុន្តែ​រូបគេ​សង្ឃឹមថានឹង​ទទួលបាន​ជោគជ័យ​ជាមួយ​ខ្សែភាពយន្ត​ដំបូង​របស់ខ្លួន​។​


 
Sanchez ជា​តួឯក​មួយរូប​ក្នុង​ខ្សែភាពយន្ត​មួយ​មាន​ចំណងជើង​ថា Mi Amigo Alexis ដែល​បាន​ចាក់​បញ្ចាំង​ជា​លើកដំបូង​ក្នុងប្រទេស​ស៊ី​លី​ហើយ នៅ​ថ្ងៃទី​៣០ ខែឧសភា​។​
 
​អ្នកនាង Rocio Jadue ដែលជា​ផលិតករ បាន​ប្រាប់ BBC Sport ថា​ខ្សែភាពយន្ត​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​របស់ Sanchez និង​ចាប់ផ្តើម​ថត​កាលពី​ឆ្នាំមុន​។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ការផលិត​រឿងនេះ​ឡើង​គឺ​បន្ទាប់ពី​មាន​ក្មេងប្រុស​ម្នាក់​បាន​ជួប Idol របស់គេ​គឺ Sanchez ហើយ​សាច់​រឿងនេះ​គឺ​និយាយ​ពី​ក្មេងប្រុស​ឈ្នោះ Tito អាយុ​១២​ឆ្នាំ នោះ​តែម្តង​។​

 
 
«​មាន​អ្នក​ស្រឡាញ់ Sanchez ច្រើនណាស់​នៅក្នុង​ប្រទេស​ស៊ី​លី​។ គាត់​ត្រូវបាន​ចាត់ទុកថា​ជា​វីរបុរស​ម្នាក់​ទៅហើយ​»​។ នេះ​ជាការ​អះអាង​របស់​នាង Jadue ដោយ​សង្ឃឹមថា​ភាពយន្ត​មួយ​នេះ​នឹង​ទទួលបាន​អ្នកគាំទ្រ​ច្រើន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​
 
Mi Amigo Alexis ជា​ខ្សែភាពយន្ត​ទីមួយ​របស់​អតីត​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal និង Barcelona ក្រៅតែពី​រូបគេ​បង្ហាញខ្លួន​ក្នុងការ​ផ្សាយពាណិជ្ជកម្ម​ជា​វីដេអូ​កន្លងមក​។​
 
Sanchez វ័យ​៣០​ឆ្នាំ ដែល​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Man Utd បាន​ធ្លាក់​ទម្រង់​លេង​យ៉ាងខ្លាំង​ចាប់តាំងពី​ផ្លាស់​ទៅ Old Trafford កាលពី​ខែមករា​ឆ្នាំ ២០១៨ ដោយ​រក​បានតែ​១​គ្រាប់​ប៉ុ​ណ្តោះ​សម្រាប់​ការបង្ហាញ​ខ្លួន ៤៥​ប្រកួត​ក្នុង​ក្របខណ្ឌ Premier League រដូវ​កាលកន្លងទៅ​នេះ​។ សព្វថ្ងៃ​រូបគេ​កំ​ពុង​មាន​ព័ត៌មាន​ថា​អាច​នឹងត្រូវ​ចាក​ចេញពី​ក្រុម​បិសាច​ក្រហម នា​រដូវ​កាល​ថ្មី​ខាងមុខនេះ​ផងដែរ​៕
 

Tag:
 បាល់ទាត់​
  Manchester United
  Alexis Sanchez
  Mi Amigo Alexis
© រក្សាសិទ្ធិដោយ thmeythmey.com