ជាតិ
ក្រុមអ្នកជិះកង់នៅសៀមរាបរៃអង្គាសថវិកាបានជិត៣ម៉ឺនដុល្លារជូនមន្ទីរពេទ្យគន្ធបុប្ផា
× សៀមរាប៖ ក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីរៃអង្គាសជួយមន្ទីរពេទ្យគន្ធបុប្ផាឆ្នាំទី៦របស់ខ្លួន បានប្រមូលថវិកាបានជិត៣ម៉ឺនដុល្លារពីព្រឹត្តិការណ៍មួយនេះ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ បានទាក់ទាញអ្នកចូលរួមមកពីបណ្ដាខេត្តក្រុងផ្សេងៗ ដែលសរុបមានជាង៩០០នាក់។
ពីមួយឆ្នាំទៅមួយឆ្នាំ ព្រឹត្តិការណ៍មនុស្សធម៌ជិះកង់រៃអង្គាសថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផារបស់ក្លឹបអ្នកជិះកង់ដើម្បីសហគមន៍ កាន់តែទាក់ទាញអ្នកចូលរួមមកពីគ្រប់ទិសទី។ នៅឆ្នាំទី៦របស់ខ្លួន ព្រឹត្តិការណ៍នេះបានទាក់ទាញអ្នកចូលរួមចំនួន ៩៦៣នាក់ ដែលសរុបជាថវិកាមានចំនួន ២៧,៦១៤ដុល្លារ និង២លានរៀល។ នេះបើតាមការលើកឡើងរបស់លោក គិម ប៊ុនថាន់ ប្រធានក្លឹបអ្នកជិះកង់ដើម្បីសហគមន៍។ ថវិកាទាំងនេះត្រូវបាននាំទៅប្រគល់ជូនមន្ទីរពេទ្យជ័យវរ្ម័នទី៧ឬគន្ធបុប្ផាខេត្តសៀមរាបនៅព្រឹកថ្ងៃទី១ មិថុនា៕
Tag:
ក្លឹបជិះកង់ដើម្បីសហគមន៍
គិម ប៊ុនថាន់
ពេទ្យគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com