កំណាព្យ
ពីនេះ ពីនោះ
កំពង់ស្ពឺ​៖ ល្បី​ទាំង​ធនធាន​មាន​ទាំង​អ្នកប្រាជ្ញ​
01, Jun 2019 , 9:59 am        
រូបភាព
ដោយ: ថ្មីៗ


​បទ ជាប់​ទង​
 
​គងពិសី ដី​អ្នកប្រាជ្ញ ប្រាជ្ញ​ល្បាញ​ល្បី​
​ខ្មែរ​ប្រុស​ស្រី ល្បី​ស្គាល់​ច្បាស់ ណាស់​ដូច​ថ្ងៃ​
​នាម​ជូន ណាត ឆ្លាត​ពូកែ កែ​គិត​ខៃ​
​សល់​ស្នាដៃ ក្រៃ​ប្រសើរ ប្រើ​គ្រប់គ្នា​។​
 
​សំរោង​ទង ថ្ពង​ឧដុង្គ ស្លុង​អតីត​
​ប្រវត្តិ​ពិត  និត្យ​នៅជាប់ រាប់​យូរយា​
​ច្បារមន​ថ្មី ដី​បុប្ផា ផ្កា​ម្លិះលា​
​ពេញ​ធូរធារ គ្រានេះ​គ្រាន់ ទាន់​គេឯង​។​
 
​គិរី​រម្យ  រម្យ​រីករាយ ងាយ​ឡើង​ចុះ​
​ដំណាំ​ដុះ ផុស​ផុត​ដី ល្បី​ស្វាយ​ស្តែង​
​កែវ​រមៀត វាត​ចម្ការ ថា​ខ្វាត់ខ្វែង​
​ឈ្មួញ​ក្រៅ​ស្វែង តែង​បោះទុន ហ៊ុន​រកស៊ី​។​
 
​ស្ពឺ​ល្បីឈ្មោះ ព្រោះ​GI  ផ្សាយ​ស្ករត្នោត​
​អឺរ៉ុប​កោត ផ្តោត​ចូលចិត្ត ឥត​គីមី​
​កាណាដា ផ្សា​រអា​គាំង ទាំង​រុស្ស៊ី​
​ស្ករ​គ្មាន​ពីរ ទី​ទុកចិត្ត ឋិត​ស្រុក​ខ្មែរ​។​
 
​កំពង់ស្ពឺ ឮ​ខ្ទរខ្ទារ គ្រា​សព្វថ្ងៃ​
​ដី​ឡើងថ្លៃ ដៃ​ពាក់​មាស រាស្ត្រ​រស់​ល្ហែ​
​ប្រែ​គ្រប់​ស្រុក ស្តុក​ស្ត​ម​មាន មាន​ថៅកែ​
​ជាន់​ជាប់​ស្នេហ៍ តែ​តាំងនៅ ទៅ​ឆ្ងាយ​នឹក​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com