ពីនេះ ពីនោះ
ពាក្យ​«​បណ្ដុះ​» មានន័យ​ខុសពី​«​បណ្ដោះ​» ឬ​អត់​?
01, Jun 2019 , 7:07 am        
រូបភាព
ដោយ: ថ្មីៗ
 
​បើ​ផ្អែក​តាម​ការពន្យល់​ដោយ​សម្តេច ជួន ណាត ពាក្យ​«​បណ្តុះ​» មានន័យ​ខុសពី​«​បណ្តោះ​»​។ «​បណ្តុះ​» ប្រើ​ក្នុងន័យ​ថា ធ្វើ​ឲ្យ​ដុះ ដោយ​សំដៅលើ​បន្លែ​ដែល​ដុះ​ចេញ​ជា​ផ្លែផ្កា ដូចជា បណ្តុះ​ស្ពៃ​,​បណ្ដុំ​អុត គឺ​ជោះ​សាច់​ដាក់​ទឹក​ថ្នាំ​មាន​មេ​ឆ្លង​ឲ្យ​កើត​អុត​,​សណ្តែកបណ្តុះ គឺ​ពន្លក​សណ្តែកបាយ​ដែល​ដុះ​ចេញពី​ការបណ្តុះ សម្រាប់​ប្រើ​ជា​បន្លែ ឬ​ជា​របាយ ឬ​ជា​អន្លក់​។ ចំពោះ​ពាក្យ​«​បណ្តោះ​»​វិញ ប្រើ​នៅក្នុង​ន័យ​ថា នាំ​ដោះចេញ​,​នាំ​ឲ្យ​ឃ្លាត ដោយ​លបលាក់ គឺ​បណ្តោះទ្រព្យ​,​បណ្តោះ​អ៊ី​វ៉ាន់​,​បណ្តោះ​កូន​ឲ្យ​ចេញពីផ្ទះ​។


© រក្សាសិទ្ធិដោយ thmeythmey.com