ន័​រ​វែ​ស​៖ អ្នកទោស​រស់ក្នុង​ពន្ធនាគារ​ដែលមាន​បរិ​វេណ​ស្អាត​ជាង​សណ្ឋាគារ​ទៀត​
សង្គមអន្តរជាតិ​
អន្តរជាតិ
ន័​រ​វែ​ស​៖ អ្នកទោស​រស់ក្នុង​ពន្ធនាគារ​ដែលមាន​បរិ​វេណ​ស្អាត​ជាង​សណ្ឋាគារ​ទៀត​
01, Jun 2019 , 12:13 pm        
រូបភាព
រូបភាព ATI
រូបភាព ATI
និយាយ​ពី​ពន្ធនាគារ ឬ​មន្ទីរឃុំឃាំង គេ​នឹកឃើញ​ទៅដល់​ទីតាំង​ដែល​គ្មាន​អនាម័យ គ្មាន​សណ្តាប់ធ្នាប់ កន្លែង​ដែល​ងងឹត បន្ទប់​ចង្អៀត គ្មាន​សំភារៈប្រើប្រាស់​គ្រប់គ្រាន់ និង​គ្មាន​បរិវេណ​ល្អ​ស្អាត​។ ទាំងអស់នេះ​ត្រូវបាន​គេ​ធ្វើឡើង ដើម្បី​ឲ្យ​អ្នកទោស​មាន​ភាពភ័យខ្លាច មាន​ភាពលំបាក​វេទនា និង​ជា​ផ្នែក​មួយ​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​អ្នកទោស​ទាំងនោះ​ដែរ​។​

 
​មនុស្ស​ភាគច្រើន​អាច​ពិបាក​ស្រមៃ​ថា ពន្ធនាគារ​ត្រូវបាន​គេ​សាងសង់ឡើង​ក្នុងការ​បង្កើន​គុណភាព​រស់នៅ​របស់​អ្នកទោស​ណាស់​។ វា​ជា​អ្វី​ដែលមាន​លក្ខណៈ​ផ្ទុយ​នឹង​គំនិត​ទូទៅ​។ 
 
​ប៉ុន្តែ ន័​រ​វែ​ស​ដែលជា​ប្រទេសមួយ​មាន​ទីតាំងនៅ​អឺរ៉ុប​ខាងកើត​បានធ្វើ គឺ​បង្កើត​ពន្ធនាគារ​ដែលមាន​បរិវេណ​ស្រស់ស្អាត​ជាង​សណ្ឋាគារ​មួយចំនួន​ទៅទៀត​។ ពន្ធនាគារ​នោះ​មាន​ឈ្មោះថា «Halden Prison» ដែល​ត្រូវបាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅក្នុង​ឆ្នាំ​២០១០​។ 
 
 
​គេហទំព័រ allthatsinteresting.com ដែល​ចេញផ្សាយ​ក្រោម​ចំណងជើង «Halden Prison, The Most Humane Prison in the World» នៅក្នុង​បន្ទប់​របស់​អ្នកទោស​នីមួយៗ ត្រូវបាន​រដ្ឋាភិបាល​បំពាក់​ទៅដោយ ទូរទស្សន៍​ទំនើប គ្រឿងសង្ហារិម ទូរ​ទឹកកក និង​បន្ទប់ទឹក​ដែលមាន​ការ​រចនា​ល្អ​ស្អាត​ទៀតផង​។​
 
​ចំណែក​ខាងក្រៅ ពន្ធនាគារ​នេះ​មាន​ទេស​ភាពល្អ មាន​រុក្ខជាតិ និង​ដើមឈើ បង្អួច​កញ្ចក់​ធំៗ​សម្រាប់​អ្នកទោស​មើល​ទេសភាព​ខាងក្រៅ​។ ពួកគេ​អាច​ដើរ​កំសាន្ត​នៅតាម​បរិវេណ​ពន្ធនាគារ​នោះ ជាមួយនឹង​ការងារ និង​កីឡា​របស់គេ​។ 
 
​ជាង​ពាក់កណ្តាល​នៃ​ប៉ូលិស​ដែល​ធ្វើការ​នៅ​ទីនោះ​ជា​ភេទ​ស្រី ហើយ​ពួកគេ​មិនដែល​កាន់ ឬ​សៀត​កាំភ្លើង​នៅជាប់​ខ្លួន​រហូត​នោះទេ​។ ដោយ​ធ្វើបែបនេះ គេ​ជឿថា វា​កាត់បន្ថយ​អារម្មណ៍​គំរាមកំហែង​ដោយ​ប្រយោល កាត់បន្ថយ​ភាពភ័យខ្លាច​ក្នុងការ​ទំនាក់ទំនង នឹងធ្វើ​ឲ្យ​អ្នកទោស​មាន​អារម្មណ៍​ធូរស្បើយ មិន​រង​សម្ពាធ​។ 
 
​ពន្ធនាគារ Halden អាច​ផ្ទុក​អ្នកទោស​បាន​ប្រមាណ​ជា ២៥២​នាក់ ដែល​អ្នកទោស​ទាំងនោះ​ត្រូវបាន​គេ​ចោទថា មាន​ជាប់ទាក់ទង​ជាមួយនឹង​រឿង​សម្លាប់ ឬ​រំលោភបំពាន​ផ្លូវភេទ​ជាដើម​។ ន័​រ​វែ​ស​ជឿថា ការធ្វើ​បែបនេះ គឺជា​ការគោរព​សិ​ទិ្ធ​សេរីភាព​របស់​មនុស្សម្នា​ក់ៗ​។​
 
​ការយក​ពួកគេ​មក​ដា​ក់ន្លែង​មួយ​ដែល​លក្ខណៈ​ស្ងាត់ស្ងៀម និង​មាន​សន្តិភាព​អាចជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍ និង​ផ្លូវចិត្ត​ធូរស្បើយ មិនសូវ​ជា​បង្ក​ហិង្សា​តទៅទៀត​។ 
 
​ស្ថិតិ​ដែល​នាំមក​ដោយ​គេហទំព័រ​ខាងលើ​បាន​និយាយថា ប្រមាណ​តែ​២០​ភាគរយ​ប៉ុណ្ណោះ នៃ​អ្នកទោស​ន័​រ​វែ​សត្រូវ​បាន​គេ​ចាប់ខ្លួន​មកវិញ ក្នុងអំឡុងពេល ពីរ​ឆ្នាំ​ក្រោយពី​ការដោះលែង បើ​ប្រៀបធៀប​ជាមួយនឹង​ចំនួន​អ្នកទោស​ចន្លោះ​ពី​៥០ ទៅ​៦០​ភាគរយ​នៅ​អាមេរិក​៕

 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម