ជាតិ
ពីនេះ ពីនោះ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«​កោះ​ស្នេហ៍​»​នៅ​ស្ទឹង​តា​សាល ជាទី​លម្ហែកាយ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ជួរ​ភ្នំ​ឱ​រ៉ា​ល់​
01, Jun 2019 , 1:25 pm        
រូបភាព
កំពង់ស្ពឺ​៖ ស្ទឹង​តា​សាល ឬ​ទំនប់​ឥណ្ឌា ជាទី​លម្ហែកាយ​បែប​ធម្មជាតិ ដែល​អមដោយ​ទេសភាព​ព្រៃភ្នំ​ហ៊ុមព័ទ្ធ​ជុំវិញ​, ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ រួមជាមួយ​ដើមឈើ​ងាប់​តូចធំ​ឈរ​ស្ងៀមទ្រឹង​បង្ហាញខ្លួន​នៅលើ​ផ្ទៃ​ទឹក បង្កើតបានជា​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចាប់​អារ​ម្ម​ណ៏​។ ស្ទឹង​តា​សាល មាន​ទីតាំង​ស្ថិតនៅ​ភូមិ​អូរ​អញ្ចាញ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ដោយ​គ្រាន់តែ​ធ្វើដំណើរ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​រមណីយដ្ឋាន​តេ​ទឹក​ពុះ​ប៉ុណ្ណោះ​។ នៅ​ស្ទឹង​តា​សាល មាន​កោះ​តូច​មួយ​ដែល​អ្នកទេសចរ​បាន​ទៅដល់​ហើយ​និយម​ហៅ​តៗ​គ្នា​ថា​ជា «​កោះ​ស្នេហ៍​» ទី​ដែល​ស្ងប់ស្ងាត់​បែប​រ៉ូ​មែន​ទិ​ក​។ អ្នកទេសចរ​អាច​ជិះទូក​ទៅ​កម្សាន្ត​នៅលើ​កោះ​ស្នេ​ហ៍ ដោយ​ត្រូវ​ចំណាយ​លើ​ថ្លៃ​ទូក​ចំនួន​៥​ពាន់​រៀល​ក្នុង​ម្នាក់​។​


សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៅ​តំបន់​ទេសចរណ៍ធម្មជាតិ​ស្ទឹង​តា​សាល ឬ​ទំនប់​ឥណ្ឌា ដែល​ថត​ដោយ​លោក ទូច សុ​វណ្ឌ​ឌី អ្នកសារព័ត៌មាន​ថ្មីៗ ដូចតទៅ​៖

 

























© រក្សាសិទ្ធិដោយ thmeythmey.com