ជាតិ
សង្គមជាតិ
ក្រសួងការពារជាតិ បង្កើត​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​
01, Jun 2019 , 3:39 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ឈុំ សុជាត
រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ឈុំ សុជាត
ភ្នំពេញ៖ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាលពី​ថ្ងៃទី​៣០ មេសា ឆ្នាំ​២០១៩​។ គណៈកម្មាធិការ​នេះ បាន​កិច្ចប្រជុំ​លើកដំបូង​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២0១៩​។​


 
​លោក ចាយ សាំង​យុ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​ប្រធាន​គណៈកម្មាធិការ​នេះ អមដោយ​អនុប្រធាន​២​រូប គឺ​លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ  និង​លោក ឈុំ សុជាត អនុរដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ រួមទាំង សមាជិក​៩​រូប​ទៀត​។ 
 
​លោក ឈុំ សុជាត សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា ភារកិច្ច​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មានដូចជា ធ្វើជា​សេនាធិការ ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ លើ​សកម្មភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​, លើក​យោបល់​ស្នើសុំ​គោលការណ៍​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ចាត់តាំង​អប់រំ ផ្សព្វផ្សាយ​ច្បាប់​គ្រឿងញៀន​, បណ្តុះបណ្តាល​ជន​បង្គោល ដើម្បី​អប់រំ ផ្សព្វផ្សាយ ការប្រើប្រាស់ ការជួញដូរ និង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន តាម​បណ្តា​អង្គភាព និង បូកសរុប​របាយការណ៍​ជូន​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​៕ 

Tag:
 ក្រសួងការពារជាតិ​
  គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com