ជាតិ
​​​ន​យោ​បាយ​ជាតិ​
នយោបាយ​ទន់ភ្លន់​!
01, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ភ្នំពេញ​៖ តើ​អ្វី​ទៅជា​នយោបាយ​ទន់ភ្លន់ «Flexible Politics» «Politique Flexible »? វា​គឺជា​នយោបាយ ដែល​ទាមទារ​ឲ្យ​មានការ​សិក្សា និង​វិភាគ​ស៊ីជម្រៅ​ទៅលើ​អរិយធម៌​ប្រទេស និង​បុគ្គល​សិន មុននឹង​ដោះស្រាយ​បញ្ហា​។​


​ប្រហែល​ជាមាន​អ្នក​យល់ឃើញ និង​ឲ្យ​និយមន័យ​ផ្សេងគ្នា លើ​ពាក្យ​គោលនយោបាយ​ចម្រុះ​ពណ៌​នេះ​។ សារព័ត៌មាន​ThmeyThmey ក៏​មិនអាច​ជំទាស់​រាល់​ការ​ឲ្យ​និយមន័យ​លើ​ពាក្យ​នេះដែរ​។ តែ​យ៉ាងណា​សៀវភៅ​សទ្ទានុក្រម​វិទ្យាសាស្ត្រ​នយោបាយ និង​ការទូត​ខ្មែរ​-​អង់គ្លេស​-​បារាំង នៃ​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ ដែល​សារព័ត៌មាន​ThmeyThmey ដកស្រង់​មកនេះ បាន​ពន្យល់​ពី​ពាក្យ​នៃ​នយោបាយ​ចម្រុះ​ពណ៌​។​
 
​នយោបាយ​ទន់ភ្លន់ សំដៅលើ​នយោបាយ​ការទូត ដែល​ប្រើប្រាស់​ក្នុង​ការធ្វើទំនាក់ទំនង ដែលមាន​លក្ខណៈ​ប្រុងប្រយ័ត្ន ដោយ​សិក្សា​ស៊ីជម្រៅ​ទៅលើ​អរិយធម៌​របស់​ប្រទេស ក្រុម ឬ​បុគ្គល​នោះ ជាមុនសិន មុន​នឹងធ្វើ​ទំនាក់ទំនង​ទៅលើ​បញ្ហា​ណាមួយ​។ នយោបាយ​ទន់ភ្លន់​នេះ ក៏​គេ​អាច​ប្រើប្រាស់​សម្រាប់ធ្វើ​ការដោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ផងដែរ​។​
 
​ក្នុងន័យនេះ គេ​អាច​ឲ្យ​ឧទាហរណ៍ ទាក់ទង​ការដោះស្រាយ​បញ្ហា​នៅ​មជ្ឈិមបូព៌ា ដោយ​សហ​អាម៉េរិក​បាន​ប្រើប្រាស់​នយោបាយ​ទន់ភ្លន់ ដើម្បី​សិក្សា​ទៅលើ​ទំនៀមទម្លាប់​ប្រពៃណី​របស់​មជ្ឈិមបូព៌ា ដោយ​មិន​ប្រើ​ច្បាប់​អន្តរជាតិ ឬ​ការទូត​ទាំងស្រុង​នោះទេ​។ 
 
​ជាមួយគ្នានេះ តាមរយៈ​សន្ទានុក្រម ក៏បាន​លើកយក​ពី​បញ្ហា​ជាប់គាំង​នយោបាយ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០០៣​អស់​រយៈពេល​១​ឆ្នាំ​នោះ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​នយោបាយ​ទន់ភ្លន់ ដើម្បី​ចរចា​ជាមួយ​ដៃគូ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​
​សារព័ត៌មាន ThmeyThmey ទទួលបាន​សិទ្ធិ​ចុះផ្សាយ​ពី​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​៕
 

Tag:
 នយោបាយ​ទន់ភ្លន់​
  ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​
© រក្សាសិទ្ធិដោយ thmeythmey.com