កីឡាអន្តរជាតិ
អន្តរជាតិ
Liverpool លើក​ពាន Champions League លើក​ទី​៦ ក្រោយ​ឈ្នះ Spurs ២-០
02, Jun 2019 , 3:57 am        
រូបភាព
ដោយ: ថ្មីៗ
Liverpool ស្តារ​ការខកចិត្ត​រប​ស់​ខ្លួន​កាលពី​ឆ្នាំមុន ដោយ​ប្រមាញ់​យកពាន Champions League ជា​លើក​ទី​៦ បានសម្រេច​តាមរយៈ​ជ័យជម្នះ ២-០ លើ Tottenham Hotspur នៅ​ក្រុង​ម៉ា​ឌ្រី​ត​។ គ្រាប់​បាល់​បញ្ចូល​ទី​របស់​របស់​ហង្ស​ក្រហម រកបាន​ដោយ ការ​ទាត់​ប៉េ​ណា​ល់​ទី​របស់ Mohamed Salah នៅ​ពីរ​នាទី​ដំបូង និង​ការសម្រេច​របស់ Divock Origi នៅ​នាទី​៨៧​។​





នេះ​ជាការ​ឈ្នះ​ពាន​កំពូល​អឺរ៉ុប​លើក​ទី​៦ របស់ Liverpool ក្រោយ​ខកខាន​អស់​១៤​ឆ្នាំ ពោល​ចាប់តាំងពី​ឆ្នាំ​២០០៥​។ ឆ្នាំ​ដែល Liverpool ធ្លាប់​ឈ្នះ​កន្លងមក​មាន​ឆ្នាំ​១៩៧៧ ឆ្នាំ​១៩៧៨ ឆ្នាំ​១៩៨១ និង​ឆ្នាំ​១៩៨៤៕

ទិដ្ឋភាពលើកពានរបស់ Liverpool (ប្រភពរូបថត៖ គេហទំព័រ Liverpool និង UEFA Champions League)













© រក្សាសិទ្ធិដោយ thmeythmey.com