ពីនេះ ពីនោះ
ឈប់​បន្ត​ឲ្យ​កុមារ​ក្លាយជា​ជនរងគ្រោះ​!
07, Mar 2020 , 11:59 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកលោក Scott Neeson
រូបភាពពីផេកហ្វេសប៊ុកលោក Scott Neeson
ដោយ: ថ្មីៗ


​បទ ជាប់​ទង​

​ស្លាំង​ស្លក់​ស្លេក ស្រេកឃ្លាន​ខ្លាំង តាំង​កកាយ​
​រើស​នាយអាយ កាយ​សំណល់ សល់​តាម​ផ្សារ​
​រើស​អេតចាយ កាយ​សំរាម ច្បាម​កាវ​ខ្វារ​
​នេះហើយ​ណា ថា​ជីវិត ពិត​ក្មេង​ខ្លះ​។​
 
​ខ្លះ​ទ្រោម​កាយ ក្លាយជា​គ្រាំ ទ្រាំ​លំបាក​
​ខ្លះ​តោកយ៉ាក ចាក​ទ្រនំ ពុំមាន​ច្បាស់​
​ដើរ​សុំទាន ឈាន​ជើង​ស្វែង ក្រែង​បាន​ខ្លះ​
​ខ្លះ​ស៊យ​ណាស់ ប៉ះ​ពួក​បោក សោក​ឥត​ស្រាន្ត​។​
 
​ខ្លះ​ត្រូវ​ល្បួង លួងលោម​ទៅ នៅ​អបាយ​
​លែង​ស្គាល់​កាយ ឆ្ងាយ​សូត្ររៀន ញៀន​ញ័រ​ប្រាណ​
​ត្រូវគេ​ប្រើ ដើរ​សុំទាន ហ៊ាន​រំខាន​
​ខ្សត់​មិន​ក្សាន្ត ដាន​ដោយ​ទុក្ខ លុក​រាល់ថ្ងៃ​។​
 
​ខ្លះ​ប៉ះ​ព្រាន ញៀន​ដោយ​កាម ញ៉ាម​ក្មេងៗ​
​ត្រូវគេ​កេង សេង​ដូច​សេះ បេះ​បោះដៃ​
​លក់​ត​គ្នា ជា​ទំនិញ ទិញ​តថ្លៃ​
​អាណោច​ក្រៃ ក្ស័យ​ក៏មាន ព្រាន​សម្លាប់​។​
 
​ឈប់​បណ្តោយ ឲ្យ​ក្មេង​គ្រោះ ទោះយ៉ាងណា​
​ថែ​កុមារ ស្តារ​ការពារ ជា​ប្រញាប់​
​រួម​ប្រយ័ត្ន ចាត់​វិធាន មាន​តាមច្បាប់​
​មិត្ត​អើយ​ស្តាប់ ចាប់ផ្តើម​ទៅ នៅ​ដល់​ណា​?
 

© រក្សាសិទ្ធិដោយ thmeythmey.com