ជាតិ
«​ស៊ុមប៉ាន់តែ​»​ធ្វើ​ពី​ផ្លែ​ដូង នៅ​ពេញនិយម តែ​ពិបាក​រក​ផ្លែ​ដូង​ធំ​ដើម្បី​ផលិត​
02, Jun 2019 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ​៖ កាលពី​ជំនាន់​ដើម ចាស់ៗ​ប្រើប្រាស់​«​ស៊ុមប៉ាន់តែ​»​ដើម្បី​រក្សា​ទឹកតែ​ឲ្យ​នៅមាន​កម្តៅ​ល្អ​។ កាលពីដើម បុរស​វ័យ​ចំណាស់​ច្រើនតែ​អង្គុយ​ជុំគ្នា ពិសា​តែ ហើយ​ជជែក​គ្នា​។ ជំនាន់​នោះ កាហ្វេ​មិនសូវ​ពេញនិយម​ទេ​។ ចេញពី​ផ្ទះមួយ​ទៅផ្ទះ​មួយទៀត គេ​តែងតែ​ឃើញ «​ស៊ុមប៉ាន់តែ​»​ធ្វើ​ពី​ផ្លែ​ដូង​ដូចៗ​គ្នា​។ តែ​នៅ​សម័យ​ជឿនលឿន​បច្ចុប្បន្ននេះ គេ​កម្រ​ឃើញ​អ្នកប្រើប្រាស់ ប្រើ​«​ស៊ុមប៉ាន់តែ​»​នេះ​ទៀត​ណាស់​។ «​ស៊ុម​ប៉ាន់តែ​»​នេះ ត្រូវបាន​គេ​ផលិត​ដើម្បី​ធ្វើជា​សម្ភារ​តាំង​លម្អ​គេហដ្ឋាន​ទៅវិញ​។ អ្នក​ផលិត​មួយចំនួន​និយាយថា ការលំបាក​ក្នុង​ការផលិត គឺ​ពិបាក​រក​ផ្លែ​ដូង​ទំហំ​ធំ​ដែល​អាចដាក់​ប៉ាន់តែ​បាន​។



សូម​អញ្ជើញ​ទស្សនា​រូបភាព​ខាងក្រោម​ដូចតទៅ​៖ 






© រក្សាសិទ្ធិដោយ thmeythmey.com