ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ​ឥស្លាម​កម្ពុជា ប្រាប់​ឱ្យមើល​ខ្នើត​ខែ​នៅ​ល្ងាច​ថ្ងៃទី​៣ មិថុនា ដើម្បី​កំណត់​ចេញ​បុណ្យ​ខែ​រ៉​ម៉ា​ឌន​
02, Jun 2019 , 9:59 pm        
រូបភាព
​គណៈ​ដឹកនាំ​ជាន់ខ្ពស់​នៃ​សាសនា​ឥស្លាម​កម្ពុជា តាមរយៈ​សេចក្ដីជូនដំណឹង​ចុះ​ថ្ងៃទី​២៨ ឧសភា បាន​ប្រាប់​ដល់​គណៈ​អ៊ី​មុំ​ា​គ្រប់​ជាន់ថ្នាក់​និង​សាសនិក​ឥស្លាម​ទាំងអស់ ឱ្យ​ចាំមើល​ខ្នើត​ខែ ដើម្បី​កំណត់​ចេញ​បួស​ខែ​រ៉​ម៉ា​ឌន​នៅ​ល្ងាច​ថ្ងៃទី​៣ មិថុនា ដែល​ត្រូវ​នឹង​ថ្ងៃទី​២៩ នៃ​ការ​បួស​ខែ​រ៉​ម៉ា​ឌន​។​

​ក្នុង​លិខិត​ដដែល គណៈ​ដឹកនាំ​ជាន់ខ្ពស់ បាន​ប្រាប់​ដល់​ថ្នាក់ដឹកនាំ​ឥស្លាម​ទាំងអស់​ដើម្បី​តាមដាន​មើល​ខ្នើត​ខែ ឱ្យបាន​ច្បាស់លាស់​តាម​ក្បួនខ្នាត និង​រាយការណ៍​មក​គណៈកម្មការ​អចិន្ដ្រៃយ៍​ត្រួតពិនិត្យ​ខ្នើត​ខែ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​អំពី​លក្ខណៈ​បច្ចេកទេស​ជាមុន ប្រសិនបើ​មាន​របាយការណ៍​បញ្ជាក់​ពី​ការ​មើ​ក​ខ្នើត​ខែ​ស្ហា​វ៉ាល់ (​ជា​ខែ​បន្ទាប់ពី​ខែ​រ៉​ម៉ា​ឌន​)​។​
 
​ក្នុងករណី​មើល​ខ្នើត​ឃើញ​នៅ​ល្ងាច​ថ្ងៃទី​៣ មិថុនា នោះ​ការ​ស្រាយ​បួស​នឹង​ត្រូវធ្វើ​នៅ​ថ្ងៃទី​៤ មិថុនា ។​តែបើ​មើលមិនឃើញ នោះ​ការ​បួស​នឹងត្រូវ​បន្ត​នៅ​ថ្ងៃទី​៤​មួយថ្ងៃ​ទៀត ដើម្បី​បង្គ្រប់​៣០​ថ្ងៃ​នៃ​ខែ​រ៉​ម៉ា​ឌន​។ នេះ​បើ​យោងតាម​ខ្លឹមសារ​នៃ​លិខិត​ខាងលើ​៕
 

Tag:
 រ៉​ម៉ា​ឌន​
© រក្សាសិទ្ធិដោយ thmeythmey.com