ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិស្ស​វិទ្យាល័យ​ទួល​ទំពូង បង្កើត​រ៉ូ​បូត​ក្រោម​ទឹក ជាប់​លេខ​១​ក្នុង​តំបន់​អាស៊ាន​
02, Jun 2019 , 3:30 pm        
រូបភាព
ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​នេះ សិស្ស​ថ្នាក់​ទី​១២ នៃ​វិទ្យាល័យ​ទួល​ទំពូង ចំនួន​៣​នាក់ បានទទួល​ជ័យលាភី​លេខ​១ ពី​ការប្រកួត​រ៉ូ​បូត​ក្រោម​ទឹក​លើក​ទី​៣ «3rd ASEAN MATE Underwater Robot Competition» នៅ​ប្រទេស​ឥណ្ឌូណេស៊ី​។ ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​យុវជន តេង ទិ​ត្យ​វិទូ តំណាង​ក្រុម​កម្ពុជា​ក្នុងការ​ប្រកួត​រ៉ូ​បូត​ក្រោម​ទឹក​លើក​ទី​៣ លើកឡើងថា រ៉ូ​បូត​ក្រោម​ទឹក​នេះ  មាន​សារៈសំខាន់​ក្នុងការ​ដោះស្រាយ​បញ្ហា និង​រុករក អ្វីដែល​កើតឡើង​នៅក្នុង​ទឹក​។


​កាលពី​ថ្ងៃទី ០៥ ឧសភា ឆ្នាំ ២០១៩​កន្លងទៅ យុវជន​កម្ពុជា ៣​រូប បានទទួល​ជ័យលាភី​លេខ​១ ជា​លើក​ទី​២ ក្នុងការ​ប្រកួត​រ៉ូ​បូត​ក្រោម​ទឹក​លើក​ទី​៣ «3rd ASEAN MATE Underwater Robot Competition» ។ យុវជន​ទាំងនោះ​រួមមាន តេង ទិ​ត្យ​វិទូ​, យុវជន អោក សុភ​ក្ត្រា និង​យុវជន ខៃ ម៉េង​លី សិស្ស​វិទ្យាល័យ​ទួល​ទំពូង​។ បើតាម​យុវជន តេង ទិ​ត្យ​វិទូ ការធ្វើ​រ៉ូ​បូត​សម្រាប់​ការប្រកួត​នេះ មាន​ផល​លំបាក ប៉ុន្តែ​ដោយសារ​មានការ​ខំប្រឹងប្រែង បានធ្វើ​ឲ្យ​ក្រុមយុវជន​វ័យក្មេង​កម្ពុជា​ទទួលបាន​ជ័យជម្នះ​។ ការប្រកួត​ក្នុង​តំបន់​អាស៊ាន​នេះ មាន​៧​ក្រុម​ចូលរួម ដែល​៦​ក្រុម ជា​យុវជន​ឥណ្ឌូណេស៊ី និង​១​ក្រុម ជា​យុវជន​កម្ពុជា​។​
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយ​យុវជន តេង ទិ​ត្យ​វិទូ ប្រធាន​ក្រុម​បង្កើត​រ៉ូ​បូត​ក្រោម​ទឹក​ដូចតទៅ​៖ 

​ការប្រកួត​រ៉ូ​បូត​នេះ រៀបចំឡើង​ដើម្បី​លើកកម្ពស់​ការស្រាវជ្រាវ គំនិត​ច្នៃប្រឌិត និង​នវានុវត្តន៍​លើ​ទេពកោសល្យ​រូបវិទ្យា គណិតវិទ្យា អេ​ឡិ​ក​ត្រូ​និក និង​វិស្វកម្ម សម្រាប់​យុវ​សិស្ស ដោយ​ប្រើប្រាស់​ចំណេះដឹង​ដែល​ពួកគេ​ទទួលបាន​ពី​ការរៀន​នៅក្នុង​ថ្នាក់ មកជា​ការដោះស្រាយ​បញ្ហា (Problem-solving) ដែល​ទាក់ទង​នឹង​ស្ថានភាព​ក្រោម​ទឹក​៕ 
 
 
 
 

Tag:
 រូ​ប៉ូ​ត​ក្រោម​ទឹក​
  ទួល​ទំពូង​
  ឥណ្ឌូណេស៊ី​
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com