ជាតិ
សង្គមជាតិ
ជនសង្ស័យដែលរំលោភ និងសម្លាប់កុមារ២នាក់ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន រូបពីហ្វេសប៊ុកអង្គភាព Child Protection Unit៖ ជនសង្ស័យពាក់អាវយឺតខ្មៅវៀលក្លៀក
× ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួនពីរនាក់ ដែលជាប់ទាក់ទងនឹងករណីរំលោភ និងសម្លាប់កុមារពីរនាក់បងប្អូន នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងខ្លីថា ជនសង្ស័យពីរនាក់ប្តីប្រពន្ធ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបាននៅស្រុកមេសាង ខេត្តព្រៃវែង នាថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០១៩ នេះ។ ហើយសមត្ថកិច្ចកំពុងចាត់នីតិវិធីបន្តលើករណីនេះ។
បើយោងតាមទំព័រហ្វេសប៊ុក អង្គភាពការពារកុមារ (CPU) បានឲ្យដឹងថា ជនសង្ស័យជាប្តីមានឈ្មោះ ឈឹម វិចិត្រ។
គួររម្លឹកថា កុមារីអាយុ១០ឆ្នាំម្នាក់ ឈ្មោះ ផា ស្រីល័ក្ខ ត្រូវបានរំលោភនិងសម្លាប់ ហើយប្អូនប្រុសរបស់នាងអាយុត្រឹម២ឆ្នាំ ឈ្មោះ ផា សុខលី ក៏ត្រូវបានសម្លាប់ដែរ ដែលហេតុការណ៍ដ៏តក់ស្លុតនេះ បានកើតឡើងនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩៕
© រក្សាសិទ្ធិដោយ thmeythmey.com