ចាប់ផ្តើមថ្ងៃថ្មី នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នានិយាយ។ ជាអកុសល្យ អ្នកប្រហែលជាមានកំហុសនូវអ្វីដែលជាទម្លាប់អ្នកនៅពេលព្រឹក រហូតដដល់អ្នកចាប់ផ្តើមថ្ងៃថ្មីមិនបានត្រឹមត្រូវ ហើយផ្តល់ផលវិបាកជាការអស់កម្លាំងពេញមួយថ្ងៃនិងមិនស្រស់ស្រាយបាន។ខាងក្រោមនេះ ខ្ញុំសូមណែនាំនូវទម្លាប់អាក្រក់មួយចំនួននៅពេលព្រឹកដែលអ្នកអាចនឹងធ្វើដោយមិនដឹងខ្លួន តែវាជាហេតុផលនាំឲ្យអ្នកងាយនឹងអស់កម្លាំងពេញមួយថ្ងៃបាន។
មិនបានញ៉ាំទឹកមួយកែវ
តើអ្នកចង់ដឹងទេថា ហេតុអ្វីបានជាអ្នកត្រូវការដកដង្ហើមនៅពេលព្រឹកទេ? នេះដោយសារតែអ្នកខ្សោះជាតិទឹក ដែលកើតឡើងដោយសារតែភាពស្ងួតក្នុងមាត់។ ក្នុងរយៈពេលគេង ៧ ទៅ ៩ម៉ោង រាងកាយត្រូវការជាតិទឹកច្រើនឡើងវិញ។ ដូច្នេះហើយវាគឺជាហេតុផលច្បាស់លាស់មួយដែលអ្នកត្រូវតែញ៉ាំទឹកមួយកែវភ្លាមក្រោយពីក្រោកពីគេងរួច ដើម្បីរស្តានូវការបង្គ្រប់ជាតិទឹកក្នុងខ្លួនឡើងវិញ ដើម្បីទទួលបានថាមពលជាប់រហូត។
មិនបានងូតទឹក
មនុស្សជាច្រើនជ្រើសរើសការងូតទឹកនៅពេលយប់ដោយសារហេតុផលពីរយ៉ាង។ ទីមួយ ជួយបំបាត់ស្ត្រេស ដូច្នេះវានឹងកាន់តែងាយស្រួលដល់ការគេង។ ទីពីរ ជួយសន្សំទឹកនៅពេលព្រឹក និងកុំឲ្យខាត់ពេលច្រើន។ ប៉ុន្តែការមិនបានងូតទឹកនៅពេលព្រឹកបែបនេះ អាចនឹងធ្វើឲ្យអ្នកចេះតែមានអារម្មណ៍ចង់គេងបន្ថែមតៀត និងមិនមានកម្លាំងធ្វើការឡើយ។
ដាក់កាលវិភាគទៅហាត់ប្រាណក្រោយពីធ្វើការជាច្រើនម៉ោងរួច
មានហេតុផលច្រើនណាស់ដែលអ្នកគួរតែអាចមានទម្លាប់ហាត់ប្រាណនៅពេលព្រឹកដំបូងគេបាន ហើយវាក៏ជួយឲ្យមានកម្លាំងពេញមួយថ្ងៃផងដែរ។ ប៉ុន្តែបសើិនជាអ្នកជ្រើសរើសការហាត់ប្រាណក្រោយពីធ្វើការយ៉ាងហត់ពេញមួយថ្ងៃហើយនោះ វាអាចនឹងធ្វើឲ្យអ្នកអស់កម្លាំងរហូតដល់ព្រឹកថ្ងៃបន្ទាប់ទៀតបាន។
ស្រវាមើលកម្មវិធីបណ្តាញសង្គមមុនគេ
នៅពេលយប់ អ្នកជំនាញមិនបានលើកទឹកចិត្តដល់មនុស្សគ្រប់គ្នាមើលបណ្តាញសង្គមមុនគេងឡើយ ដោយសារតែវាជាដើមហេតុចំបងនាំឲ្យគេងមិនលក់។ ជាមួយគ្នានេះដែរ ពួកគេក៏មិនបានលើកទឹកចិត្តអ្នកមើលបណ្តាញសង្គមដំបូងគេនៅពេលភ្ញាក់ពីគេព្រឹកឡើងដែរ ព្រោះវាជាប្រភពនាំឲ្យមានអារម្មណ៍ច្របូកច្របល។ក្រៅពីនេះអ្នកនឹងមិនអាចមានកម្លាំងកំហែងគ្រប់គ្រាប់សម្រាប់ការងារពេញមួយថ្ងៃដែរ។
ញ៉ាំអាហារពេលព្រឹកខុស
មនុស្សគ្រប់គ្នាដឹងហើយថា អាហារពេលព្រឹកគឺជាអាហារដ៏សំខាន់បំផុតក្នុងមួយថ្ងៃ។ ជាអកុសល មិនមែនមានមនុស្សទាំងអស់បានញ៉ាំវាជាប្រចាំឡើយ ហើយក៏មិនបានញ៉ាំត្រឹមត្រូវទៀត។ ដើម្បីមានកម្លាំងថាមពលក្នុងខ្លួនពេញលេញរហូតដល់ពេញមួយថ្ងៃ ចូរជ្រើសរើសអាហារពេលព្រឹកជាប្រភេទគ្រាប់ធញ្ញជាតិ ប្រូតេអ៊ីនមានគុណភាពខ្ពស់ និងខ្លាញ់ផ្តល់សុខភាព។
មិនបានប៉ះពាល់នឹងពន្លឺព្រះអាទិត្យគ្រប់គ្រាន់
ចូរពិចារណាទៅលើការបើកវ៉ាំងននចេញដើម្បីអនុញ្ញាតិឲ្យពន្លឺព្រះអាទិត្យជះមកក្នុងបន្ទប់ ឬផ្ទះផងទៅ។ ការធ្វើបែបនេះគឺជាមធ្យោបាយដ៏អស្ចារ្យដើម្បីសម្រួលដល់ម៉ោងគេងក្នុងខ្លួន ព្រមទាំងទទួលបានវីតាមីន D ដើម្បីបង្កើនភាពរឹងមាំដល់ឆ្អឹង ធ្មេញ ប្រព័ន្ធភាពស៊ាំ និងបន្ថយការកើតមហារីកផង៕
ត្រួតពិនិត្យដោយ www.health.com.kh