UCL៖ នារី​ដែល​រត់​ចូល​ទីលាន​កើន Followers ២​លាន ហើយ​ចំណេញ​៤​លាន​ដុល្លារ​
កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ នារី​ដែល​រត់​ចូល​ទីលាន​កើន Followers ២​លាន ហើយ​ចំណេញ​៤​លាន​ដុល្លារ​
03, Jun 2019 , 3:20 pm        
រូបភាព
​តារា​ម៉ូ​ដែល​រុស្ស៊ី​នាង Kinsey Wolanski ដែល​រត់​ចូល​តារាង​អំឡុង​ការប្រកួត Champions League វគ្គ​ផ្តាច់ព្រ័ត្រ​រវាង Liverpool និង Tottenham Hotspur នៅ​យប់​ថ្ងៃទី​១ ខែមិថុនា បានទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​នៅ​ជុំវិញ​ពិភពលោក​។​


 
​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ឲ្យ​ខ្លួន​ឆាប់​ល្បី និង​មាន​គេ​ស្គាល់​ដោយ​មិនចាំបាច់​ធ្វើ​អ្វី​ច្រើន​នោះ​? ពេលខ្លះ​អ្នក​គ្រាន់តែ​ធ្វើ​រឿង​ឆ្កួតៗ​ដូចជា​រត់​ចូល​ទីលាន​នា​ព្រឹត្តិការណ៍​ធំៗ​បែបនេះ​។ វា​ពិតជា​វិធីសាស្ត្រ​ដ៏​ល្អ​មែន​! ក្រោយ​រត់​ចូល​តារាង​ប្រកួត​ដែលមាន​អ្នកទស្សនា​ផ្ទាល់ និង​តាម​ទូរ​ទស្សន៍​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក។ នាង Kinsey Wolanski ដែលមាន​គណនី Instagram ឈ្មោះថា Kinsey Wolanski បាន​កើនឡើង​ចំនួន Follower រហូតដល់​ទៅជា​ង​២​លាន​ឯណោះ​។ នៅមុន​ពេលធ្វើ​សកម្មភាព​បែបនេះ គណនី​របស់​នាង​មាន​អ្នក Follower តែ​ជាង​៣​សែន​ប៉ុណ្ណោះ​។​
 
​បំណង​របស់​តារា​ស្រី​វ័យ​២២​ឆ្នាំនេះ គឺ​ចង់​ផ្សព្វផ្សាយ​ពី​វេ​ប​សាយ​អាសអាភាស​ឈ្មោះថា Vitaly Uncensored ដែល​ស្ថិតនៅលើ​អាវ​ប៊ី​គី​នី​របស់​នាង​នោះ​។ វេ​ប​សាយ​នេះ​គឺ​នាង​បាន​បង្កើត​ជាមួយ​មិត្ត​ប្រុស​ឈ្មោះ Vitaly Zdorovetskiy ដែលជា​ជនជាតិ​រុស្ស៊ី​ដូចគ្នា​។​
 
​បើតាម​ការរាយការណ៍​ពី​ហាងឆេង​តម្លៃ​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​ផ្លាកសញ្ញា​ក្នុងជំនួប​ផ្តាច់ព្រ័ត្រ​ក្របខណ្ឌ​អឺរ៉ុប​រវាង​ហង្ស​ក្រហម និង​មាន់​ខ្នាយ​មាស​នៅកីឡដ្ឋាន Wanda Metropolitano នាទី​ក្រុង​ម៉ា​ឌ្រី​ដ ប្រទេស​អេ​ស្ប៉ា​ញបង្ហាញថា ទំហំ​អក្សរ​នៅលើ​អាវ​របស់​នាង Wolanski នេះ​គឺ​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​៤​លាន​ដុល្លារ​ឯណោះ​។​
 
​យុទ្ធសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​របស់​នាង Wolanski គឺ​មិន​អស់​លុយ​សូម្បី​មួយ​រៀល ហើយ​បាន​ចំណេញ​គ្រប់​ច្រក​ថែមទៀត ដោយ​គ្រាន់តែ​ដេក​គុក​១​យប់​ប៉ុណ្ណោះ​៕

Tag:
 បាល់ទាត់​
  UEFA Champions League
  Kinsey Wolanski
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម