ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
«សហគមន៍កាទៀង» តំបន់ទេសចរណ៍ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៅរតនគិរី
03, Jun 2019 ,
3:44 pm
រូបភាព
×
ដោយ:
ថ្មីៗ
រតនគិរី៖ សហគមន៍កាទៀង ជាទីតាំងទេសចរណ៍ធម្មជាតិ និងទេសចរណ៍វប្បធម៌-ប្រពៃណីជនជាតិដើមភាគតិច ដ៏មានសក្តានុពលនៅជិតទីរួមខេត្តរតនគិរី ដែលភ្ញៀវទេសចរមិនគួរមើលរំលង។ ទៅដល់សហគមន៍កាទៀង ទីតាំងទេសចរណ៍ដ៏សម្បូរបែប ដែលកំពុងទន្ទឹងចាំភ្ញៀវទេសចរមកកម្សាន្តនោះ រួមមាន ទឹកជ្រោះអូរកាទៀង, ទស្សនាឧបករណ៍តន្ត្រីនិងរបាំប្រពៃណីជនជាតិដើមភាគតិច, ជិះដំរីទស្សនាតាមព្រៃព្រឹក្សា, ផ្ទះគំរូជនជាតិដើមភាគតិច, ទទួលទានម្ហូបអាហារអត្តសញ្ញាណជនជាតិដើមភាគតិច, ឈ្វេងយល់ពីជីវិភាព វប្បធម៌ ប្រពៃណី ការរស់នៅរបស់ជនជាតិដើមភាគតិច និងបោះតង់ក្នុងព្រៃភ្នំជាដើម។ ទាំងនេះ ជាសក្តានុពលទេសចរណ៍ធម្មជាតិរបស់សហគមន៍ជនជាតិដើមនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី។
មកដល់តំបន់ទេសចរណ៍សហគមន៍កាទៀង នារដូវស្សានេះភ្លាម នឹងធ្វើឲ្យអារម្មណ៍លោកអ្នកស្រស់ថ្លាជាមួយនឹងព្រៃភ្នំខៀវស្រងាត់, ចិត្តរសាយបាត់អស់នូវទុក្ខព្រួយ អារម្មណ៍ថប់ប្រមល់ ជំនួសដោយសំឡេងទឹកជ្រោះ បក្សីយំពេញព្រៃ ខ្យល់ត្រជាក់បក់ត្រសៀកៗក្រោមម្លប់ឈើធំៗ។ ទិដ្ឋភាពនេះនឹងដក់នៅក្នុងដួងចិត្តរបស់លោកអ្នក និងបង្កើតនូវអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបានជាមួយនឹងសក្តានុពលទេសចរណ៍ធម្មជាតិបែបសហគមន៍ជនជាតិដើមនៅស្រុកលំផាត់ ខេត្តរតនគិរី ភូមិភាគឦសាននៃប្រទេសកម្ពុជា។
ទន្ទឹមនឹងតំបន់ទេសចរណ៍សហគមន៍កាទៀងដំណើរការយ៉ាងសន្សឹមៗ លោកស្រី ខៃ ចិន្តា ម្ចាស់សណ្ឋាគារទែរូ (Terres Rouges) និងជាប្រធានសមាគមអភិរក្សដំរីអៃរាវតា កំពុងអភិវឌ្ឍន៍តំបន់ទេសចរណ៍នេះ ឲ្យកាន់តែសម្បូរបែបនិងផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរផងដែរ។ ជាពិសេស គម្រោងបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិច ដោយលោកស្រី ខៃ ចិន្តា ពន្យល់ថា នេះជាការចូលរួមចំណែកអភិវឌ្ឍន៍វិស័យទេចរណ៍ធម្មជាតិនៅក្នុងស្រុក រួមទាំងថែរក្សានិងលើកតម្កើងវប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចរស់នៅខេត្តរតនគិរី។ លោកស្រី ខៃ ចិន្តា បញ្ជាក់ថា គម្រោងភូមិវប្បធម៌នេះ ទទួលបានការគាំទ្រពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ផងដែរ។
ក្រៅពីបង្កើតភូមិវប្បធម៌ជនជាតិដើមភាគតិច លោកស្រី ខៃ ចិន្តា ក៏នឹងបង្កើតផ្សារសហគមន៍ជនជាតិដើមភាគតិចផងដែរ ដើម្បីគាំទ្រផលិតផល សម្ភារសិប្បកម្ម និងអាហាររបស់ជនជាតិដើមភាគតិចទាំងនោះ។ ផ្សារនេះនឹងលើកកម្ពស់សេដ្ឋកិច្ចជនជាតិដើមភាគតិចតាមរយៈការផលិតនិងការលក់ដូររបស់ពួកគាត់។
ប្រសិនបើ លោក-អ្នក ចាប់អារម្មណ៍ទៅកម្សាន្តនៅតំបន់ទេសចរណ៍ខាងលើ និងចូលរួមចំណែកលើកអភិរក្សដំរីនៅសមាគមអៃរាវតា រួមទាំងលើកកម្ពស់ជីវិភាពជនជាតិដើមព្រៅនៅក្នុងសហគមន៍កាទៀង អាចទាក់ទងសណ្ឋាគារទែរូ (Terres Rouges) ដែលមានកញ្ចប់សេវាកម្មស្នាក់នៅ និងដំណើរកម្សាន្តទៅសហគមកាទៀត ឬតំបន់ទេសចរណ៍នានានៅខេត្តរតនគិរី ខាងក្រោម៖
ទូរស័ព្ទលេខ៖ 012 959 115 , E-mail:
[email protected]
ទូរស័ព្ទលេខ៖ 012 965 165 , E-mail:
[email protected]
ទូរស័ព្ទលេខ៖ 011 730 837 , E-mail:
[email protected]
គេហទំព័រ៖
www.ratanakiri-lodge.com
ទំព័រហ្វេសប៊ុក៖
https://www.facebook.com/terresrougeslodge/
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
4 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម