ជាតិ
អត្ថបទពាណិជ្ជកម្ម
២៥ខេត្ត/រាជធានី
«​សហគមន៍​កា​ទៀង​» តំបន់​ទេសចរណ៍ធម្មជាតិ និង​វប្បធម៌​ដ៏​សម្បូរបែប​នៅ​រតនគិរី​
03, Jun 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​រតនគិរី​៖ សហគមន៍​កា​ទៀង ជាទី​តាំង​ទេសចរណ៍ធម្មជាតិ និង​ទេសចរណ៍វប្បធម៌​-​ប្រពៃណី​ជនជាតិដើមភាគតិច ដ៏​មាន​សក្តានុពល​នៅ​ជិត​ទី​រួម​ខេត្តរតនគិរី ដែល​ភ្ញៀវទេសចរ​មិនគួរ​មើលរំលង​។ ទៅដល់​សហគមន៍​កា​ទៀង ទីតាំង​ទេសចរណ៍​ដ៏​សម្បូរបែប ដែល​កំពុង​ទន្ទឹង​ចាំ​ភ្ញៀវទេសចរ​មក​កម្សាន្ត​នោះ រួមមាន ទឹកជ្រោះ​អូរ​កា​ទៀង​, ទស្សនា​ឧបករណ៍​តន្ត្រី​និង​របាំ​ប្រពៃណី​ជនជាតិដើមភាគតិច​, ជិះ​ដំរី​ទស្សនា​តាម​ព្រៃព្រឹក្សា​, ផ្ទះ​គំរូ​ជនជាតិដើមភាគតិច​, ទទួលទាន​ម្ហូបអាហារ​អត្តសញ្ញាណ​ជនជាតិដើមភាគតិច​, ឈ្វេងយល់​ពី​ជី​វិភាព វប្បធម៌ ប្រពៃណី ការរស់នៅ​របស់​ជន​ជាតិ​ដើមភាគតិច និង​បោះតង់​ក្នុងព្រៃ​ភ្នំ​ជាដើម​។ ទាំងនេះ ជា​សក្តានុពល​ទេសចរណ៍ធម្មជាតិ​រប​ស់​សហគមន៍​ជនជាតិដើម​នៅក្នុង​ស្រុក​លំផាត់ ខេត្តរតនគិរី​។

 
 
​មកដល់​តំបន់​ទេសចរណ៍​សហគម​ន៍​កា​ទៀង នារ​ដូ​វស្សា​នេះ​ភ្លាម នឹងធ្វើ​ឲ្យ​អារម្មណ៍​លោកអ្នក​ស្រស់ថ្លា​ជាមួយនឹង​ព្រៃភ្នំ​ខៀវស្រងាត់​, ចិត្ត​រសាយ​បាត់អស់​នូវ​ទុក្ខព្រួយ អារម្មណ៍​ថប់​ប្រមល់ ជំនួស​ដោយ​សំឡេង​ទឹកជ្រោះ បក្សី​យំ​ពេញ​ព្រៃ ខ្យល់​ត្រជាក់​បក់​ត្រសៀកៗ​ក្រោម​ម្លប់ឈើ​ធំៗ​។ ទិដ្ឋភាព​នេះ​នឹង​ដក់​នៅក្នុង​ដួងចិត្ត​របស់លោក​អ្នក និង​បង្កើត​នូវ​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន​ជាមួយនឹង​សក្តានុពល​ទេសចរណ៍ធម្មជាតិ​បែប​សហគមន៍​ជនជាតិដើម​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។​


 
​ទន្ទឹមនឹង​តំបន់​ទេសចរណ៍​សហគម​ន៍​កា​ទៀង​ដំណើរការ​យ៉ាង​សន្សឹមៗ លោកស្រី ខៃ ចិន្តា ម្ចាស់​សណ្ឋាគារ​ទែ​រូ (Terres Rouges) និង​ជា​ប្រធាន​សមាគម​អភិរក្ស​ដំរី​អៃ​រាវ​តា កំពុងអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​នេះ ឲ្យ​កាន់តែ​សម្បូរបែប​និង​ផ្តល់​ភាពងាយស្រួល​ដល់​ភ្ញៀវទេសចរ​ផងដែរ​។ ជាពិសេស គម្រោង​បង្កើត​ភូមិ​វប្បធម៌​ជនជាតិដើមភាគតិច ដោយ​លោកស្រី ខៃ ចិន្តា ពន្យល់ថា នេះ​ជាការ​ចូលរួមចំណែក​អភិវឌ្ឍន៍​វិស័យ​ទេ​ចរណ៍​ធម្មជាតិ​នៅក្នុង​ស្រុក រួមទាំង​ថែរក្សា​និង​លើកតម្កើង​វប្បធម៌​ប្រពៃណី​របស់​ជនជាតិដើមភាគតិច​រស់នៅ​ខេត្តរតនគិរី​។ លោកស្រី ខៃ ចិន្តា បញ្ជាក់ថា គម្រោង​ភូមិ​វប្បធម៌​នេះ ទទួលបាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​លោក ថោង ខុន ផងដែរ​។ 


 
​ក្រៅពី​បង្កើត​ភូមិ​វប្បធម៌​ជនជាតិដើមភាគតិច លោកស្រី ខៃ ចិន្តា ក៏​នឹង​បង្កើត​ផ្សារ​សហគមន៍​ជនជាតិដើមភាគតិច​ផងដែរ ដើម្បី​គាំទ្រ​ផលិតផល សម្ភារ​សិប្បកម្ម និង​អាហារ​របស់​ជនជាតិដើមភាគតិចទាំងនោះ​។ ផ្សារ​នេះ​នឹង​លើកកម្ពស់​សេដ្ឋកិច្ច​ជនជាតិដើមភាគតិច​តាមរយៈ​ការផលិត​និង​ការលក់ដូរ​របស់​ពួកគាត់​។


 
​ប្រសិនបើ លោក​-​អ្នក ចាប់អារម្មណ៍​ទៅ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​ខាងលើ និង​ចូលរួមចំណែក​លើក​អភិរក្ស​ដំរី​នៅ​សមាគម​អៃ​រាវ​តា រួមទាំង​លើកកម្ពស់​ជី​វិភាព​ជនជាតិដើម​ព្រៅ​នៅក្នុង​សហគមន៍​កា​ទៀង អាចទាក់ទង​សណ្ឋាគារ​ទែ​រូ (Terres Rouges) ដែលមាន​កញ្ចប់​សេវាកម្ម​ស្នាក់នៅ និង​ដំណើរ​កម្សាន្ត​ទៅ​សហគម​កា​ទៀត ឬ​តំបន់​ទេសចរណ៍​នានា​នៅ​ខេត្តរតនគិរី ខាងក្រោម​៖

ទូរស័ព្ទ​លេខ​៖ 012 959 115 , E-mail: [email protected]
​ទូរស័ព្ទ​លេខ​៖ 012 965 165 , E-mail: [email protected]
​ទូរស័ព្ទ​លេខ​៖ 011 730 837 , E-mail: [email protected]

​គេហទំព័រ​៖ www.ratanakiri-lodge.com
​ទំព័រ​ហ្វេ​ស​ប៊ុ​ក​៖ https://www.facebook.com/terresrougeslodge/



































© រក្សាសិទ្ធិដោយ thmeythmey.com