ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
នាយយ៉ានណែនាំឲ្យស្គាល់ម៉ូតូធុនធំមួយគ្រឿង ដែលម្ចាស់វាបានជិះពីប្រទេសអាល្លឺម៉ង់ មកដល់ស្រុកខ្មែរ
× សៀមរាប៖ ខ្ញុំ(នាយយ៉ាន) បានឃើញម៉ូតូ HONDA VTX 1300R មួយគ្រឿង នៅកន្លែងជួសជុលម៉ូតូ នៅសង្កាត់សាលាកំរើក ខេត្តសៀមរាប។ លោក ជាង សោម ដែលជាអ្នកជួសជុលម៉ូតូធំនេះ បានឲ្យដឹងថា ម្ចាស់វា បានជិះពីប្រទេសអាល្លឺម៉ង់ មកប្រទេសខ្មែរ កាលពី១០ឆ្នាំមុន ដោយឆ្លងកាត់ទ្វីបអឺរ៉ុប និងប្រទេសអាស៊ី។ តាំងពីពេលនោះមក លោក សោម បានក្លាយជាអ្នកជួសជុលម៉ូតូនេះ រៀងរាល់ពេលមានបញ្ហាម្តងៗ។ លោក សោម អះអាងថាខ្លួនទទួលបានកម្រៃជួសជុលខ្ពស់ ព្រោះតែប្រភេទម៉ូតូធំៗ មិនសូមមានអ្នកចេះជួសជុលឡើយ។ កាលពីនៅវ័យក្មេង លោកជាង សោម បានរៀនមេកានិកម៉ូតូធំ តាមរយៈកិច្ចសហប្រតិបតិការ រវាងនគរបាលជាតិបារាំង និងកម្ពុជារយៈពេល៦ឆ្នាំ រហូតដល់បានទទួលសញ្ញាបត្រពីនគរបាលបារាំង។ ដូច្នេះវាមិនចម្លែកទេ ដែលលោកមានជំនាញជួសជុលម៉ូតូធំនេះ។
ដើម្បីជ្រាបច្បាស់ សូមអញ្ជើញស្តាប់កិច្ចសម្ភាស រវាង នាយ យ៉ាន នៃសារព័ត៌មានថ្មីៗ និងលោក ជាង សោម ដូចតទៅ៖
ក្រុមហ៊ុនហុងដា មិនដែលបានដាក់ម៉ូតូធំម៉ូឌែលនេះ លក់នៅប្រទេសកម្ពុជាទេ។ មានរូបរាងចាស់ ម៉ូតូ HONDA VTX 1300R ត្រូវបានផលិតនៅសហរដ្ឋអាមេរិក ចន្លោះឆ្នាំ២០០២ ដល់ឆ្នាំ២០០៩។ ម៉ូតូនេះ មានកម្លាំងម៉ាស៊ីនខ្លាំងណាស់:១៣១២ cc , មានទម្ងន់ ៣០០គីឡូក្រាម, មានធុងសាំង ១៨លីត្រ ដែលហុងដាបានផលិតឡើង ដើម្បីជិះឆ្ងាយៗ៕
Tag:
ម៉ូតូ
ម៉ូតូធំ
រថយន្ត
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com