រថយន្ត
អត្ថបទពាណិជ្ជកម្ម
បើកបរ​ពេញ​ដោយ​ថាមពល និង​ជឿជាក់ ជាមួយ​រថយន្ត Mercedes GLC 250 4MATIC ដ៏​ប្រណីត ស៊ិ​ច​ស៊ី និង​រឹងមាំ​
03, Jun 2019 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​រថយន្ត Mercedes-Benz GLC 250 4MATIC ឆ្នាំ​2019 គឺ​រថយន្ត​ខ្នាត​ខ្ពស់ បន្ទាប់ពី​រថយន្ត GLE និង GLS​។ រថយន្ត GLC 250 4MATIC  ត្រូវបាន​រចនា​ឡើង​យ៉ាង​ប្រណីត ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង​។ ផ្នែក​ខាងក្រៅ មើលទៅ​ឃើញ​ភាព​ប្រណិត​ល្អ ស៊ិ​ច​ស៊ី​រឹងមាំ ហើយ​ផ្នែក ខាងក្នុង​វិញ មាន​ភាព​ធំ​ទូលាយ មាន​ផាសុកភាព ប្រណីតភាព ត្រូវបាន​ផលិតឡើង​ដោយ​ការ​ផ្ចិតផ្ចង់​បំផុត​សម្រាប់​បុគ្គល​ជោគជ័យ ឬ​អ្នកមាន​គ្រួសារ​ដែលមាន​សមាជិក​សរុប​ត្រឹម​៥​នាក់​។
 
​លោកអ្នក​អាច​បើកបរ​បាន​គ្រប់​កាលៈទេសៈ ជាមួយ​រថយន្ត GLC 250 4MATIC ម៉ូ​ឌែ​ល​ឆ្នាំ​២០១៨ ដែលមាន​ទំហំ​ស៊ីឡាំង​ម៉ាស៊ីន ២.០ កម្លាំង​ខ្លាំង​ស្ទុះ​លឿន ប៉ុន្តែ​ស៊ីប្រេង​សាំង ត្រឹមតែ​៦​លីត្រ​ប៉ុណ្ណោះ ក្នុង​រយៈ​ចម្ងាយ​១០០​គីឡូម៉ែត្រ​។ ជា​ម៉ូ​ឌែ​ល​រថយន្ត​ដែល​ទំនើប​បំផុត មាន​ប្រអប់លេខ រហូតដល់ ៩​លេខ និង​មាន​កម្លាំង​ដល់​ទៅ ២១១​សេះ ហើយ​ថែមទាំង​មាន​២​ប្រអប់លេខ ងាយស្រួល​បើកបរ​បំផុត គឺ​លេខ​ដៃ និង​លេខ​អូ​តូ​។ 
 
​ជាមួយ​រថយន្ត GLC អ្នកបើកបរ​គ្រប់គ្រង​រថយន្ត​ត្រឹមតែ​១០% ប៉ុណ្ណោះ ខណៈ​៩០%​ទៀត​ត្រូវបាន​រថយន្ត Mercedes-Benz GLC ខ្លួនឯង​ជា​អ្នកគ្រប់គ្រង​លើ​ការបើកបរ​នៅលើ​ដងផ្លូវ ទាំង​ការ​ទប់​លំនឹង​ខ្លួន ទាំង​ការ​វ៉ា ឬ​ជែង ត្រូវបាន​ផ្តល់​សញ្ញា​សុវត្ថិភាព​ជាមុន ឬ​បើ​មាន​រថយន្ត​នៅ​ពីមុខ ឬ​នៅ​ខាងក្រោយ សញ្ញា​ការពារ​នូវ​ការបុក ឬ​ប៉ះទង្គិច ត្រូវបាន​ប្រាប់​ដល់​អ្នកបើកបរ​ឲ្យ​បានដឹង និង​ត្រៀម​បញ្ចៀស​បញ្ហា​ទុកជាមុន​។​


 
​កាន់តែ​ពិសេស​ទៀត​នោះ គឺ​វា​មាន​ប្រព័ន្ធ​បូម​រថយន្ត ដល់​ទៅ​៥​ប្រភេទ​ខុសៗ​គ្នា សម្រាប់​ជំនួយ​ដល់​ការបើកបរ​នៅលើ​ដងផ្លូវ​ទៅ​តម្រូវការ​៖
 
១. ប្រព័ន្ធ​បូម​ប្រភេទ ECO សំដៅ​ដល់​ការបើកបរ​ប្រកបដោយ​ភាព​សន្សំសំចៃ ស៊ីប្រេង​តិច​និង​គ្មាន​ការបញ្ចេញ​ឧស្ម័ន​ពុល​ដល់​បរិយាកាស​។​
 
២. ប្រព័ន្ធ​បូម​ប្រភេទ COMFORT សំដៅ​ដល់​ការបើកបរ​ផ្លូវ​ឆ្ងាយ និង​ការបើកបរ​ប្រចាំថ្ងៃ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បាន​ទាំងអស់ ជួយ​ដល់​អ្នកបើកបរ​ឲ្យ​មាន​ផាសុកភាព មិន​នឿយហត់​ក្នុងការ​បើកបរ មិន​រលាក់ មិន​ឃ្លេងឃ្លោង និង​មិន​ក​ញ្ឆោះ ឬ​បុក​លេខ​ដែល​ធ្វើ​ឲ្យ​អ្នកជិះ​ជាមួយ​មាន​អាការ​ធុញថប់ ឬ​ពុល​ឡាន​ជាដើម​ម​។​
 
៣. ប្រព័ន្ធ​បូម​ប្រភេទ SPORT សំដៅ​ដល់​ការបើកបរ​ដែល​ចូលចិត្ត​កម្លាំង​រថយន្ត​ស្ទុះ​ខ្លាំង សំលេង​ស៊ី​ម៉ាំង​ឮ​ពីរោះ មាន​ភាពជឿជាក់​នៅលើ​ដងផ្លូវ សម្រេច​ដល់​ទិសដៅ​ឆាប់​ជាង​ការរំពឹងទុក​។​
 
៤. ប្រព័ន្ធ​បូម​ប្រភេទ SPORT+ សំដៅ​ដល់​ការបើកបរ​ជា​លក្ខណៈពិសេស​ជាងគេ​បំផុត ជា​ទម្រង់​បើកបរ​បែប​ប្រណាំង អាច​បញ្ចេញ​សម្លេង​បំពង់​ស៊ី​ម៉ាំង​លាន់ឮ​ខ្លាំង និង​ធ្វើជា​ជើងឯក​នៅលើ​ដងផ្លូវ ប្រកបដោយ​មោទនភាព ដែល​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​អ្នកដទៃ​។​
 
៥. ប្រព័ន្ធ​បូម​ប្រភេទ INDIVIDUAL សំដៅ​ដល់​ការបើកបរ​ជា​ទម្រង់​ចម្រុះ ចង់​យឺត​បាន​យឺត ចង់​បើក​លឿន​បាន​លឿន ចង់​បើក​ជែង​គឺ​ជែង​ដាច់ ចង់​ប្រណាំង​គឺ​ប្រណាំង​ក៏បាន គឺអាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​។​


 
​ទាំងនោះ​គឺជា​លក្ខណៈ​ដ៏​ពិសេស​អស្ចារ្យ របស់​រថយន្ត Mercedes-Benz GLC 2018​នេះ ។ សូម​អញ្ជើញ​មក​បើកបរ​សាកល្បង Mercedes-Benz GLC 2019 ទាំងអស់គ្នា នៅ​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ដែលមាន​អាសយដ្ឋាន​បណ្តោយ​ផ្លូវ ៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។ បើក​សាក​ហើយ ទិញយក​តែម្តង​ក៏បាន​ដែរ​️​។ ព័ត៌មាន​លម្អិត សូម​ទំនាក់ទំនង​ទូរ​សព្ទ​លេខ 017 231 488 និង 023 231 488៕















© រក្សាសិទ្ធិដោយ thmeythmey.com