Mercedes GLC ឆ្នាំ​២០១៩ ចុះ​តាម​តំបន់​ទេសចរណ៍​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ចម្ងាយ​១៣៦៧​គីឡូម៉ែត្រ ស៊ីប្រេង​សាំង​អស់​តែ​៨០.០២​លីត្រ​
ជាតិ
រថយន្ត
២៥ខេត្ត/រាជធានី
​បច្ចេកវិទ្យា
Mercedes GLC ឆ្នាំ​២០១៩ ចុះ​តាម​តំបន់​ទេសចរណ៍​នៅ​ជុំវិញ​បឹង​ទន្លេសាប មាន​ចម្ងាយ​១៣៦៧​គីឡូម៉ែត្រ ស៊ីប្រេង​សាំង​អស់​តែ​៨០.០២​លីត្រ​
03, Jun 2019 , 11:31 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Star Auto Cambodia បាន​ប្រើប្រាស់​រថយន្ត​ Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ​២០១៩ សម្រាប់ធ្វើ​ដំណើរ​ទស្សន​កិច្ច​នៅ​តំបន់​ទេសចរណ៍​សំខាន់​ជាច្រើន​កន្លែង នៅ​ជុំវិញ​បឹង​ទន្លេសាប ដែលជា​អាង​ស្តុក​ទឹកធម្មជាតិ និង​ជា​ជម្រក​មច្ឆា​ជាតិ​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​។ ការធ្វើដំណើរ​ជាមួយនឹង​រថយន្ត​ប្រភេទ GLC ដ៏​ទំនើប​នេះ បាន​ឆ្លងកាត់​ខេត្ត​ក្រុង​មួយ​ចំហៀង​ប្រទេស គ្រប់​ស្ថានភាព​ផ្លូវ​ទាំង​ផ្លូវជាតិ​, ផ្លូវលំ និង​ផ្លូវ​ព្រៃភ្នំ​ផងដែរ ដែលមាន​ចម្ងាយ​សរុប​១៣៦៧​គីឡូម៉ែត្រ ស៊ីប្រេង​សាំង​អស់​ត្រឹមតែ​៨០.០២​លីត្រ​ប៉ុណ្ណោះ គឺ​ចំណាយ​ថវិកា​ចាក់​សាំង​មិន​ដល់​១០០​ដុល្លារ​ផង​។​



​រថយន្ត​ម៉ូ​ឌែ​ល GLC ដ៏​ទំនើប ដែលមាន​បំពាក់​ដោយ​ឧបករណ៍​និង​បច្ចេកវិទ្យា​ទំនើបៗ​ជាច្រើន ដែល​អាច​បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​ប្រកបដោយ​សុ​វត្ថ​ភាព​ខ្ពស់​និង​ផាសុខភាព​ល្អ​នេះ គឺ​អ្នកបើកបរ​គ្រប់គ្រង​រថយន្ត​ត្រឹមតែ​១០% ប៉ុណ្ណោះ ខណៈ ៩០% ទៀត​ត្រូវបាន​រថយន្ត Mercedes-Benz GLC ខ្លួនឯង​ជា​អ្នកគ្រប់គ្រង​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia ដែល​បាន​បើកបរ​រថយន្ត​ម៉ូ​ឌែ​ល GLC 250 4MATIC SUV 2019 នេះ ផ្ទាល់​នៅក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​តំបន់​ទេសចរណ៍​នៅ​ជុំវិញ​បឹង​ទន្លេសាប ឬ​អាច​និយាយបានថា មួយ​ចំហៀង​ប្រទេស​។​



​នៅក្នុង​ដំណើរ​បេសកកម្ម​៣​យប់​៤​ថ្ងៃនេះ ទៅកាន់​តំបន់​ទេសចរណ៍​ជាច្រើន​កន្លែង ដោយ​ចាប់​ផ្តើមចេញពី​រាជធានី​ភ្នំពេញ​តាមផ្លូវ​ជាតិ​លេខ​៥១ ខេត្តកំពង់ស្ពឺ ឡើងទៅ​ផ្លូវជាតិ​លេខ​៥ តាម​ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ឆ្ពោះទៅ​តាមផ្លូវ​ជាតិ​លេខ​៥៧ តម្រង់​ទៅ​ខេត្ត​បៃ​លិ​ន និង​ច្រកព្រំដែន​ប៉ៃលិន រួច​បន្តដំណើរ​ទៅ​ខេត្តបន្ទាយមានជ័យ​-​ក្រុង​ប៉ោយប៉ែត ដែលជា​ច្រកព្រំដែន​ឆ្លងកាត់​និង​ដឹកជញ្ជូន​ទំនិញ​របស់​កម្ពុជា​-​ថៃ​យ៉ាងសំខាន់​។ ក្រុមការងារ​បាន​បន្ត​ដំណើរ​បេសកកម្ម​រប​ស់​ខ្លួន​តាមផ្លូវ​ជាតិ​លេខ​៥៨ ដោយ​ចេញដំណើរ​បន្ត​ពី​ក្រុង​ប៉ោយប៉ែត​ឆ្ពោះទៅ​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ប្រប​តាម​ជើងភ្នំ​ដងរ៉ែក និង​ឡើងទៅ​ទី​រួម​ខេត្ត​ឧ​ត្ត​មានជ័យ ធ្លាក់​ដល់​ទឹកដី​ក្រុង​សៀមរាប​អង្គរ ត្រឡប់​មករា​ជនី​ភ្នំពេញ​វិញ​តាមផ្លូវ​ជាតិ​លេខ​៦ ដោយ​ត្រូវ​ឆ្លងកាត់​ខេត្តកំពង់ធំ កំពង់ចាម និង​ខេត្តកណ្តាល ចូល​កណ្តាល​ក្រុងភ្នំពេញ​តាម​ស្ពាន​ជ្រោយចង្វារ​។​



​ដំណើរ​ទេសចរណ៍​ដ៏​វែងឆ្ងាយ​តាមរយៈ​ក្រុមហ៊ុន Star Auto Cambodia បាន​ប្រើប្រាស់​រថយន្ត​ម៉ូ​ឌែ​ល Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ​២០១៩ នេះ បាន​ឆ្លងកាត់​ខេត្ត​ចំនួន​១១ ដែលមាន​ចម្ងាយ​សរុប​១៣៦៧​គីឡូម៉ែត្រ ស៊ីប្រេង​សាំង​អស់​ត្រឹមតែ​៨០.០២​លីត្រ​ប៉ុណ្ណោះ គឺ​ចំណាយ​ថវិកា​ចាក​សាំង​មិន​ដល់​១០០​ដុល្លារ​ឡើយ​។​



​ក្រោយ​ទទួលបាន​បទពិសោធន៍​ថ្មី​ជាមួយនឹង GLC 250 4MATIC SUV 2019 គ្រប់​ស្ថានភាព​ផ្លូវ ទាំង​ផ្លូវ​កៅ​ស៊ី ផ្លូវលំ ផ្លូវ​ព្រៃភ្នំ ដែល​ក្រុមការងារ​បាន​ចូល​ទៅដល់​ក្នុង​តំបន់​ទេសចរណ៍​នីមួយៗ មាន​ចម្ងាយ​សរុប​រហូតដល់​ទៅ ១៣៦៧​គីឡូម៉ែត្រ លោក ចាន់ថា បាន​ឲ្យ​ដឹងថា ការបើកបរ​នៅលើ​ដងផ្លូវ ទាំង​ការ​ទប់​លំនឹង​ខ្លួន ទាំង​ការ​វ៉ា ឬ​ជែង​ត្រូវបាន​ផ្ត​ស់​សញ្ញា​សុវត្ថិភាព​ជាមុន​។ ប្រសិនបើ មាន​រថយន្ត​នៅ​ពីមុខ ឬ​នៅ​ខាងក្រោយ សញ្ញា​ការងារ​នូវ​ការបុក ឬ​ប៉ះទង្គិច​ត្រូវបាន​ប្រាប់​ដល់​អ្នកបើកបរ​ឲ្យ​ដឹង ដើម្បី​ត្រៀម​បញ្ជា​ស​នូវ​បញ្ហា​ទុកជាមុន​ផងដែរ​។



​រថយន្ត​ប្រភេទ​ម៉ាស៊ីន​២.០ មាន​៤​ស៊ីឡាំង ស៊ីប្រេង​សាំង​ត្រឹមតែ ៦​លីត្រ​ក្នុង​ចម្ងាយ​១០០​គីឡូម៉ែត្រ ប៉ុន្តែ ទំនើប​បំផុត ព្រោះ​វា​មាន​ប្រអប់លេខ​រហូតដល់​៩​លេខ និង​មាន​កម្លាំង​ដល់​ទៅ​២១១​សេះ ហើយ​ថែមទាំង​មាន​២​ប្រអប់លេខ​ងាយស្រួល​បើកបរ​បំផុត គឺ​លេខ​ដៃ​និង​លេខ​អូ​តូ​។ នាយក​គ្រប់គ្រង​ផ្នែក​លក់​និង​ទីផ្សារ​នៃ​ក្រុមហ៊ុន Star Auto Cambodia ខាងលើ​បាន​ពន្យល់​លម្អិត​យ៉ាង​ដូច្នេះ​មុននឹង​លោក​បញ្ជាក់​ពី​ប្រព័ន្ធ​បូម​របស់​ម៉ូ​ឌែ​ល Mercedes-Benz GLC 250 4MATIC SUV ឆ្នាំ​២០១៩ ថា មាន​ប្រព័ន្ធ​បូម​រថយន្ត​ដល់​ទៅ​៥​ប្រភេទ​ខុសគ្នា សម្រាប់​ជំនួយ​ដល់​ការបើកបរ​នៅលើ​ដងផ្លូវ​ទៅ​តម្រូវការ​៖

​ទី​១ ប្រព័ន្ធ​បូម​ប្រភេទ ECO សំដៅ​ដល់​ការបើកបរ​ប្រកបដោយ​ភាព​សន្សំសំចៃ ស៊ីប្រេង​តិច​និង​គ្មាន​ការបញ្ចេញ​ឧស្ម័ន​ពុល​ដល់​បរិយាកាស​។​



​ទី​២ ប្រព័ន្ធ​បូម​ប្រភេទ COMFORT សំដៅ​ដល់​ការបើកបរ​ផ្លូវ​ឆ្ងាយ និង​ការបើកបរ​ប្រចាំថ្ងៃ​ផ្លូវ​ជិត ឬ​ឆ្ងាយ​បាន​ទាំងអស់ រួមទាំង​ជួយ​ដល់​អ្នកបើកបរ​ឲ្យ​មាន​ផាសុកភាព មិន​នឿយហត់​ក្នុងការ​បើកបរ មិន​រលាក់ មិន​ឃ្លីងឃ្លោង និង​មិន​ក​ញ្ឆោះ ឬ​បុក​លេខ​ដែល​ធ្វើ​ឲ្យ​អ្នកជិះ​ជាមួយ​មាន​អាការ​:​ធុញថប់ ឬ​ពុល​ឡាន​ជាដើម​។​



​ទី​៣ ប្រព័ន្ធ​បូម​ប្រភេទ SPORT សំដៅ​ដល់​ការបើកបរ​ដែល​ចូលចិត្ត​កម្លាំង​រថយន្ត​ស្ទុះ​ខ្លាំង សំឡេង​ស៊ី​ម៊ាំ​ង​ឮ​ពីរោះ មាន​ភាពជឿជាក់​នៅលើ​ដងផ្លូវ សម្រេច​ដល់​ទិសដៅ​ឆាប់​ជាង​ការរំពឹងទុក​។



​ទី​៤ ប្រព័ន្ធ​បូម​ប្រភេទ SPORT+ សំដៅ​ដល់​ការបើកបរ​ជា​លក្ខណៈពិសេស​ជាងគេ​បំផុត គឺជា​ទម្រង់​បើកបរ​បែប​ប្រណាំង អាច​បញ្ចេញ​សំឡេង​ស៊ី​ម៊ាំ​ង​លាន់ឮ​ខ្លាំង និង​ធ្វើជា​ជើងឯក​នៅលើ​ដងផ្លូវ​ប្រកបដោយ​មោទនភាព​ដែល​មិន​ប៉ះពាល់​ដល់​ការធ្វើដំណើរ​របស់​អ្នកដទៃ​។



​ទី​៥
ប្រព័ន្ធ​បូម​ប្រភេទ INDIVIDUAL សំដៅ​ដល់​ការបើកបរ​ជា​ទម្រង់​ចម្រុះ ចង់​យឺត​បាន​យឺត ចង់​បើក​លឿន​បាន​លឿន ចង់​បើក​ជែង​គឺ​ជែង​ដាច់ ចង់​ប្រណាំង​គឺ​ប្រណាំង​ក៏បាន គឺអាច​បត់បែន​បាន​គ្រប់​កាលៈទេសៈ​ទាំងអស់​៕
















































© រក្សាសិទ្ធិដោយ thmeythmey.com