អស់​បារម្ភ​! “​ព្យាបាល​ឃ្មុំ​ទិច​”​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
អស់​បារម្ភ​! “​ព្យាបាល​ឃ្មុំ​ទិច​”​ឆាប់រហ័ស ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​
04, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​សុទ្ធតែ​ដឹងថា​ឃ្មុំ​ទិច​អាច​បង្ក​ការឈឺចាប់​ខ្លាំង​និង​ហើម​រលាក ជាពិសេស​ប្រសិន​​បើ​អ្នក​ប្រតិកម្ម​នឹង​ពិស​នៃ​សត្វ​ឃ្មុំ​។ ប៉ុន្តែ​កុំ​បារម្ភ​! អ្នក​អាច​ព្យាបាល​បញ្ហា​ឃ្មុំ​ទិច​ឆាប់រហ័ស​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​។ 


 
​ទោះជា​យ៉ាងណា​ត្រូវ​ចាំ​ថា អ្នក​បាន​ដក​ឬ​យក​ទ្រនិចឃ្មុំ​ចេញ​សិន​សឹម​អនុវត្ត​រូបមន្ត​មួយចំនួន​ដែល បង្ហាញ​ខាងក្រោម ៖ 
 
១. ខ្ទឹមបារាំង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ហាន់​ខ្ទឹមបារាំង​រួច​ចិញ្ច្រាំ ឬ​ច្របាច់​យក​ទឹក​។ លាបទឹក​ខ្ទឹមបារាំង​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​និង​ទុកចោល​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១ ម៉ោង​ជាការ​ស្រេច​។​
 
២. ថ្នាំដុសធ្មេញ​
 
​គ្រាន់តែ​លាបថ្នាំ​ដុសធ្មេញ​មួយចំនួន​លើ​កន្លែង​ឃ្មុំ​ទិច​ជាការ​ស្រេច​។ អ្នក​អាច​បន្ត​លាប​ថ្នាំដុសធ្មេញ​ពី ២ ទៅ ៣ ដង​ក្នុង​មួយថ្ងៃ រហូតដល់​លែងមាន​អារម្មណ៍​ឈឺចាប់ ហើម​ក្រហម និង​រលា​កទៀត ។​
 
៣. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​ដើម្បី​បន្ថយ​ការឈឺចាប់​និង​ហើម អ្នក​លាប​ទឹកខ្មេះ​ផ្លែ​ប៉ោម ឬ​ប្រើ​ក្រណាត់​ស្អាត​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​មក​ស្អំ​លើ​កន្លែង​ឃ្មុំ​ទិច​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ នាទី​។​
 
៤. ខ្ទឹមស​
 
​ចិញ្ច្រាំ ឬ​បុក​កម្ទេច​ខ្ទឹមស​ដើម្បី​យក​ទឹក​របស់​វា រួច​លាបទឹក​ខ្ទឹមស​ស្រស់​លើ​កន្លែង​ឃ្មុំ​ទិច​ជាការ​ស្រេច​។​
 
៥. ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ​ដើម្បី​បំបាត់​ការឈឺចាប់ ហើម និង​រមាស់​នោះ គឺ​គ្រាន់តែ​លាប​ទឹកឃ្មុំ​បន្តិច​លើ​កន្លែង​ឃ្មុំ​ទិច រួច​ប្រើ​ស្បៃ​ស្អា​តរុំ​ពីលើ​សម្រាប់​រយៈពេល ១ ម៉ោង​។​

៦. ប្រទាល​កន្ទុយក្រពើ​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ដោយផ្ទាល់​ត្រង់​កន្លែង​ឃ្មុំ​ទិច​ជាការ​ស្រេច​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com