ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ឈឺបំពង់ក មាន​ដឹងថា​គួ​ញ៉ាំ​អី​ឆាប់​ជា​វិញ​ទេ​?
05, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ដែលមាន​បញ្ហា​ឈឺបំពង់ក​មិនមែនជា​ការងាយស្រួល​នោះទេ​។ ជាធម្មតា​រឿងនេះ​ច្រើនតែ​បង្កឡើង​ដោយ​បាក់តេរី ហើយ​វា​ក៏​មិន​មែនមាន​លក្ខណៈ​ដូចគ្នា​នឹង​សញ្ញា​របស់​ជំងឺ​ផ្តាសាយ​ដែរ​។ ការឈឺ​បំពង់ក​ធ្វើ​ឲ្យ​អ្នក​ពិបាក​និយាយ​។ វា​ក៏​បណ្តាលឱ្យ​មិន​ឃ្លាន​អាហារ​ដែរ​។


 
​ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​អ្វី​បើសិនជា​ការឈឺ​បំពង់ក​កំពុងតែ​រំខាន​ដល់​ការ​ញ៉ាំ​របស់​អ្នក​? ចូរ​ជ្រើសរើស​អាហារ​ណា​ដែល​ល្អ​បំផុត​សម្រាប់​អ្នកមាន​បញ្ហា​បែបនេះ​ទៅ​។ ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ជ្រើសរើស​មក​ទទួលទាន​ដើម្បី​ឲ្យ​ការឈឺ​បំពង់ក​ឆាប់​បាត់​ទៅវិញ​។ 
 
​ស៊ុប​មាន់​
 
​វា​គឺជា​រឿង​មួយ​អាចទៅរួច ព្រោះ​ស៊ុប​មាន់​អាច​យកឈ្នះ​រាល់​ថ្នាំ​គ្រប់​ប្រភេទ​នៅពេល​និយាយ​អំពី​របស់​ដែល​ធ្វើ​ឲ្យ​មាន​អារម្មណ៍ល្អ​វិញ​។ ជាពិសេស​បើសិនជា​ការឈឺ​បំពង់ក​របស់​អ្នក​កើតឡើង​ជាមួយនឹង​ការ​តឹង​ច្រមុះ ការ​ញ៉ាំ​របស់​មួយ​នេះ​នឹង​ជួយ​ពង្រា​វ​ស្លេស្ម និង​ដកដង្ហើម​បាន​កាន់តែ​ស្រួល​។ ចូរ​បន្ថែម​ការ៉ុត ឃឹ​ន​ឆាយ ខ្ទឹមបារាំង និង​ខ្ទឹមស​ខ្លះ​ចូលក្នុង​ស៊ុប​មាន់​អ្នកផង​ដើម្បី​ជួយ​បំបាត់​ការឈឺ​បំពង់ក​។ 
 
​ទឹកក្រូច​ឆ្មារ​
 
​វា​គ្មានអ្វី​ជា​អាថ៌កំបាំង​ឡើយ​ដែលថា ទឹកក្រូច​ឆ្មារ​ផ្ទុក​ទៅដោយ​វីតាមីន C ដែលជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ​ដែល​អា​ចព​ន្លឿ​ន​ដល់​ការ​ជាសះស្បើយ​នៃ​ការឈឺ​បំពង់ក ឬ​ការបង្ក​រោគ​ដោយ​បាក់តេរី​ផ្សេងៗ​។ ចូរ​បង្កើត​ល្បឿន​នៃ​ការ​ជាសះស្បើយ​តាមរយៈ​ការ​ញ៉ាំ​ទឹកក្រូច​ឆ្មា​រលាយ​ទឹកឃ្មុំ ព្រោះ​វា​មាន​សមត្ថភាព​សម្លាប់​បាក់តេរី​ផង និង​អង់​ទី​អុកស៊ីដ​ង់​ផង​។ 
 
​ផ្លែ​ចេក​
 
​ផ្លែ​ចេក​ផ្ទុក​ទៅដោយ​ជាតិ​កាបូ​អ៊ី​ដ្រា​ត ដែល​អាច​ផ្គត់ផ្គង់​ថាមពល​ដល់​រាងកាយ ក្នុងការ​សម្លាប់​បាក់តេរី​បង្ក​ជំងឺ​រលាក​បំពង់​កបាន​។ ផ្លែ​ចេក​ក៏មាន​វីតាមីន C ដែលជា​ជីវជាតិ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ដែរ​។ 
 
​ការ៉ុត​
 
​ធម្មតា អ្នក​គួរតែ​ញ៉ាំ​ការ៉ុត​ទាំង​ឆៅ​ពេល​អ្នកមាន​បញ្ហា​ឈឺបំពង់ក​។ អ្នក​ពិតជា​នឹង​ដឹងថា​ហេតុអ្វី​បានជា​ត្រូវ​ញ៉ាំ​អាហារ​មួយ​នេះ​។ ការ​ស្ងោ​ការ៉ុត​រួច​អាច​ស្រួល​ញ៉ាំ​ជាង​។ ការ៉ុត​សម្បូរ​ទៅដោយ​ជីវជាតិ​ជាច្រើន​ដូចជា​វីតាមីន A និង C ដែល​អាចជួយ​បំបាត់​អា​ការៈឈឺ​បំពង់ក និង​ឆាប់​ជា​ពី​ជំងឺ​នេះ​ទៀតផង​។ 
 
​ស៊ុត​ចៀន​
 
​មិន​ខ្វល់​ថា​អ្នក​ចៀន​ស៊ុត​ដែលមាន​ផ្នែក​ពណ៌​ស ឬ​លឿង​ទេ ការ​ញ៉ាំ​អាហារ​មួយ​នេះ​គឺ​ល្អ​ចំពោះ​សុខភាព​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​លុបបំបាត់​បញ្ហា​ឈឺបំពង់ក​។ វា​គឺជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​របស់​ជាតិ​ប្រូតេអ៊ីន ហើយក៏​ជួយ​ដោះស្រាយ​បញ្ហា​រលាក​បានដែរ​។ យក​ល្អ​គួរតែ​ជ្រើសរើស​ស៊ុត​ចៀន​កា​ឡុ​ក​ព្រោះ​វា​មាន​គ្រឿងផ្សំ​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com