ជាតិ
«​រ​វ៉ាន់ដា​» ជា​ពាក្យ​ត្រូវ​តាម​សទ្ទានុក្រម មិនមែន «​រវ្វាន់​ដា​», «​រ្វាន់​ដា» ឬ «​រវាន់​ដា​» នោះឡើយ
09, Jun 2019 , 6:29 am        
រូបភាព
ដោយ: ថ្មីៗ
​សទ្ទានុក្រម​ឈ្មោះ​ប្រទេស រដ្ឋធានី​/​រាជធានី របស់​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ មិន​តម្រូវ​ឲ្យ​សរសេរ​ស្មុ​គ្រ​ស្មាញ​នោះឡើយ ទាក់ទង​ឈ្មោះ​ប្រទេស Rwanda​។ ភាសា​ខ្មែរ ត្រូវ​សរសេរថា «​រ​វ៉ាន់ដា​» ខណៈ​សំណេរ​មួយចំនួន​ដែល​មិន​ឯកភាព​មានដូចជា «​រ្វាន់​ដា​» ឬ «​រវាន់​ដា​» ជាដើម​។​



​រដ្ឋធានី​នៃ​ប្រទេសមួយ​ដែល​ស្ថិតនៅ​តំបន់​អាហ្វ្រិក​ខាងកើត​មួយ​នេះ មាន​ឈ្មោះថា «​គី​ហ្គា​លី​» ដោយ​ទាំង​ភាសា​បារាំង និង​អង់គ្លេស សរសេរ «Kigali» ដូចគ្នា​។​

​ចំណាំ​៖ កន្លងមក សារព័ត៌មាន ThmeyThmey ទទួល​នូវ​ការរិះគន់​ទាក់ទង​នឹង​ការតម្រូវ​ឲ្យ​សរសេរ​ឈ្មោះ​ប្រទេស​។ ទាក់ទង​នឹង​ករណីនេះ យើងខ្ញុំ​គ្រាន់តែ​ចង់​បញ្ជាក់ថា សំណេរ​យើងខ្ញុំ​ផ្អែកលើ​ឯកសារ​ដែល​ទទួលបាន​ពី​ស្ថាប័នរដ្ឋ (​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​) យើងខ្ញុំ​គ្រាន់តែ​ចង់ឃើញ​សំណេរ​ដែលមាន​ការឯកភាព​គ្នា​ប៉ុណ្ណោះ ហើយក៏​មិន​ហ៊ាន​អារកាត់​ថា សំណេរ​តាម​ទម្លាប់​កន្លង មាន​កំហុស​ឆ្គ​ង​នោះដែរ​៕



Tag:
 ឈ្មោះប្រទេស
  រវ៉ាន់ដា
  គីហ្គាលី
© រក្សាសិទ្ធិដោយ thmeythmey.com