ជាតិ
សង្គមជាតិ
ឃាត់ខ្លួនជនជាតិចិននិងគ្រឿងញៀន៦គីឡូ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅមុខរោងកុនលុច្ស រូបភាពពីអធិការដ្ឋាននគរបាលខណ្ឌដូនពេញ
× ភ្នំពេញ៖ សមត្ថកិច្ច បានឃាត់ខ្លួនជនជាតិចិននិងគ្រឿងញៀន៦គីឡូក្រាម ក្នុងករណីគ្រោះថ្នាកចរាចរណ៍ នៅមុខរោងកុនលុច្ស។ នេះបើតាមការចេញផ្សាយលើទំព័រហ្វេសប៊ុករបស់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
មុនកើតហេតុជនជាតិចិនឈ្មោះ អៅ មីង អាយុ៣០ឆ្នាំ បានបើករថយន្តម៉ាក LEXUS ធ្វើដំណើរដល់ត្រង់ចំណុចរោងកុនលុច្ស បានបុកនឹងម៉ូតូកង់បីមួយគ្រឿង។ បន្ទាប់មកជនជាតិចិនរូបនេះ បានព្យាយាមបើករត់គេច ហើយត្រូវសមត្ថកិច្ចដេញតាម។ នៅពេលដែលសមត្ថកិច្ចដេញតាម ជនជាតិចិនខាងលើបានព្យាយាមទាញកាបូបបោះចោល ប៉ុន្តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ តាមការឆែកឆេរនិងពិនិត្យរកឃើញថា មានគ្រឿងញៀនប្រភេទអិចស្ត្រាស៊ី(ថ្នាំគ្រវី)៦កញ្ចប់ទម្ងន់៦គីឡូ។ ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿងដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com