ជាតិ
២៥ខេត្ត/រាជធានី
ព្រោះតែ​ក្រ​ពះ ​អ្នកប្រកបរបររាវ​លៀសត្រូវ​ក្រោក​ម៉ោង​៣​ទៀបភ្លឺ​, ចុះត្រាំ​ក្នុង​ទឹក និង​ឈរ​ហាលថ្ងៃ
04, Jun 2019 , 2:39 pm        
រូបភាព
ដោយ:
​កំពង់ចាម​៖ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​វិហារ​ធំ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ប្រមាណ​២០​គ្រួសារ បាន​យកមុខ​របរ​រាវ​លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ មក​ចិញ្ចឹម​ជីវភាព​គ្រួសារ​។ លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ នៃ​ខេត្តកំពង់ចាម​នេះ ជា​ក្តីសង្ឃឹម​របស់​ប្រជា​នេសាទ​ទាំងនោះ ដោយ​ពួកគាត់​បាន​ប្រើ​ឈ្នៀងដៃ​ជា​ឧបករណ៍​នេសាទ​តាមបែប​ប្រពៃណី​។ បើទោះជា នឿយហត់​នឹង​មុខរបរ​មួយ​នេះ ដែល​តម្រូវ​ឲ្យ​ពួកគាត់​ក្រោក​ពី​ម៉ោង​៣​ទៀបភ្លឺ​ចុះទៅ​ក្នុង​ទឹក និង​ត្រូវ​នៅ​ឈរ​ហាលថ្ងៃរហូតដល់ម៉ោង៩ព្រឹក ដើម្បីរ​កលៀស​និង​ខ្ចៅ​ទាំងនោះ​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​សប្បាយចិត្ត ព្រោះ​ក្នុង​មួយថ្ងៃ​គ្រួសារ​នីមួយៗ​អាច​រកចំណូលបាន​ពី​៥​ម៉ឺន​រៀល​រហូតដល់​ទៅ​ជាង​១០​ម៉ឺន​រៀល ហើយ​មាន​ម៉ូ​យមក​ទិញ​ដល់​កន្លែង​ពួកគាត់​តែម្តង​។ គ្រួសារ​ខ្លះ​បាន​ប្រកប​មុខរ​នេះ​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​។​

 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​នៃ​ប្រជា​នេសាទ​ប្រកប​មុខរ​របរ​រាវ​លៀស​និង​ខ្ចៅ​នៅក្នុង​បឹង​ធំ​នៃ​ខេត្តកំពង់ចាម ដែល​កញ្ញា តុង ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន​ថ្មីៗ បាន​ចុះ​ផ្តិត​យក​ទិដ្ឋភាព​នេះ​ដូចតទៅ​៖






























 

© រក្សាសិទ្ធិដោយ thmeythmey.com