ជាតិ
«​បន្ថយល្បឿន ដើម្បី​អាយុជីវិត​កុមារ​»
04, Jun 2019 , 9:59 pm        
រូបភាព
សិស្សានុសិស្សហ្វឹកហាត់ឆ្លងផ្លូវ(រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន)
សិស្សានុសិស្សហ្វឹកហាត់ឆ្លងផ្លូវ(រូបពីក្រសួងសាធារណការនិងដឹកជញ្ជូន)
ដោយ:
​ភ្នំពេញ​៖ សិស្សានុសិស្ស​នៃ​សាលាបឋមសិក្សា​ចំនួន​៤ បានទទួល​ការអប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​ប្រធានបទ​«​បន្ថយល្បឿន ដើម្បី​អាយុជីវិត​កុមារ​»​។


 
​នៅ​ថ្ងៃទី​៣​ខែមិថុនា ស្ថាប័ន​ពាក់ព័ន្ធ​បានរៀបចំ​កម្មវិធី​អប់រំ​មួយ​នៅ​សាលាបឋមសិក្សា​ចំនួន​៤ ដែល​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ជា​មូលដ្ឋាន​អំពី​ភ្លើង​សញ្ញា​ចរាចរណ៍ គំនូស​សញ្ញា និង​ស្លាក​សញ្ញា​ចរាចរណ៍​សំខាន់ៗ​សម្រាប់​អ្នក​ថ្មើរជើង វិធានការ​សុវត្ថិភាព​សម្រាប់​អ្នក​ថ្មើរជើង និង​ប្រការ​គួរ​ចៀសវាង​។​


 
​ការចុះ​អប់រំ​ដល់​សិស្សានុសិស្ស​នេះ ត្រូវបាន​ឧបត្ថម​ដោយ​មូលនិធិ​សមាហរណកម្ម​អាស៊ាន​-​ជប៉ុន (JAIF) ដែលជា​គម្រោង​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្រោម​ប្រធានបទ​«​បន្ថយល្បឿន ដើម្បី​អាយុជីវិត​កុមារ​»​។ 
 
​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​កម្មវិធី​ខាងលើនេះ​។ ហើយ​សាលា​បឋម​ដែល​ទទួលបាន​ការអប់រំ​នេះ រួមមាន​សាលាបឋមសិក្សា​ចម្រើនរ​ដ្ឋ សាលា​ព្រែក​ព្នៅ សាលា​ខា​រ៉ា​ហ្គិ​ជិ​ម៉ាសា​ហិ​រ៉ូ និង​សាលាបឋមសិក្សា​ទួល​អំពិល​។​


 
​បន្ទាប់ពី​បញ្ចប់​វគ្គរៀន​ទ្រឹស្ដី​រួច សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​ត្រូវបាន​តម្រូវ​ឲ្យ​ចូលរួម​ហ្វឹកហាត់ និង​អនុវត្ត​វិធាន​សុវត្ថិភាព​ក្នុងការ​ឆ្លងផ្លូវ​នៅ​ទីលាន​ដែល​រៀបចំ​ក្នុង​បរិវេន​របស់​សាលា​នីមួយៗ សម្រាប់​យក​ជា​គំរូ​សម្រាប់​ឲ្យ​សិស្ស​យកទៅអនុវត្ត​ក្នុងពេល​ឆ្លងផ្លូវ​ជាក់ស្ដែង​៕



Tag:
 ចរាចរណ៍​
  កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com