ជាតិ
សង្គមជាតិ
ភ្លៀងបន្តធា្លក់ក្នុងកម្រិតមធ្យមទៅបង្គួរ រហូតដល់ថ្ងៃទី១១មិថុនា
× ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥-១១មិថុនា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ ហើយតំបន់ខ្លះអាចមានភ្លៀងខ្លាំង ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា លក្ខណៈភ្លៀងធ្លាក់បែបនេះ បណ្តាមកពីជ្រលងសម្ពាធទាបកំពុងអូសបន្លាយលើកម្ពុជាភាគខាងលើ ហើយគួបផ្សំនឹងខ្យល់មូសុងនិរតី ដែលមានឥទ្ធិពលកើនឡើងវិញ ទើបធ្វើឱ្យអាកាសធាតុមានលក្ខណៈអំណោយផលល្អដល់កម្ពុជា។
គួរបញ្ជាក់ផងដែរថា កម្ពុជាកំពុងទទួលឥទ្ធិពល El Nino( El Nino Years)។ ហើយឥទ្ធិពលនេះ មិនទាន់បញ្ចប់នៅឡើយ ប៉ុន្តែបានថយចុះបន្តិច។ ចំណែកបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ នៅតែបន្ត ដែលតម្រូវឱ្យប្រជាពលរដ្ឋបន្តការប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតទាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com