ជាតិ
សង្គមជាតិ
ភ្លៀង​បន្ត​ធា្ល​ក់​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ រហូតដល់​ថ្ងៃទី​១១​មិថុនា​
05, Jun 2019 , 7:59 am        
រូបភាព
​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​៥-១១​មិថុនា ភ្លៀង​នឹង​បន្ត​ធ្លាក់​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ ហើយ​តំបន់​ខ្លះ​អាចមាន​ភ្លៀង​ខ្លាំង ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ។​

 
​ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា លក្ខណៈ​ភ្លៀង​ធ្លាក់​បែបនេះ បណ្តា​មកពី​ជ្រលង​សម្ពាធ​ទាប​កំពុង​អូសបន្លាយ​លើ​កម្ពុជា​ភាគ​ខាងលើ ហើយ​គួបផ្សំ​នឹង​ខ្យល់មូសុង​និរតី ដែលមាន​ឥទ្ធិពល​កើនឡើង​វិញ ទើប​ធ្វើឱ្យ​អាកាសធាតុ​មាន​លក្ខណៈ​អំណោយផល​ល្អ​ដល់​កម្ពុជា​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល El Nino( El Nino Years)​។ ហើយ​ឥទ្ធិពល​នេះ មិនទាន់​បញ្ចប់​នៅឡើយ ប៉ុន្តែ​បាន​ថយចុះ​បន្តិច​។  ចំណែក​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅតែ​បន្ត ដែល​តម្រូវឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​ទាំងនេះ​៕ 

Tag:
 អាកាសធាតុ​
  ភ្លៀង​
© រក្សាសិទ្ធិដោយ thmeythmey.com