ជាតិ
បទយកការណ៍ / បទសម្ភាសន៍
Hello VOA ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ​៖ ការចូលរួម​របស់​ស្ត្រី​ផ្ដល់​ភាព​រីកចម្រើន​ដល់​ស្ថាប័ន​
04, Jun 2019 , 7:59 pm        
រូបភាព
ដោយ: VOA
​ស្ត្រី​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួមចំណែក​ជួយ​ដល់​ស្ថាប័ន​ការងារ​ណាមួយ​។ នេះ​បើ​យោងតាម​ការ​ថ្លែង​របស់​អ្នកស្រី អ៊ុំ ចិន្តា​ភក្ដី ដែលជា​ប្រធាន​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស​នៃ​ធនាគារ CIMB នៅក្នុង​កម្មវិធី Hello VOA ស្ដីពី​ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ​។ អ្នកស្រី ចិន្ដា​ភក្ដី បាន​លើកឡើងថា ថ្នាក់ដឹកនាំ​ជា​ស្ត្រី​មានគំនិត​ច្នៃប្រឌិត និង​យកចិត្តទុកដាក់​ស្ដាប់​ទាំង​បញ្ហា​ការងារ និង​រឿង​ផ្ទាល់ខ្លួន​របស់​បុគ្គលិក ដើម្បី​ឲ្យ​ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន​បាន​។ អ្នកស្រី​បាន​បន្ថែមទៀតថា ដើម្បី​សម្រេចបាន​គោលដៅ​ក្លាយជា​មេដឹកនាំ​មួយរូប ស្ត្រី​ត្រូវមាន​ការស្រឡាញ់​ចំពោះ​ការងារ​ដែល​ខ្លួន​ធ្វើ មាន​ភាព​អត់ធ្មត់ និង​ជាពិសេស មិនត្រូវ​បោះបង់​ជាដាច់ខាត​៕



 

© រក្សាសិទ្ធិដោយ thmeythmey.com