កីឡាអន្តរជាតិ
អន្តរជាតិ
ចិន​សម្រេច​បំណង​ក្លាយជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍ Asian Cup ឆ្នាំ​២០២៣
04, Jun 2019 , 5:47 pm        
រូបភាព
​ចិន​នឹង​ដឹកនាំ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​អាស៊ី AFC Asian Cup ឆ្នាំ ២០២៣​។ នេះ​ជាការ​បញ្ជាក់​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) នៅឯ​សមាជ​វិសាមញ្ញ AFC នាទី​ក្រុងប៉ារីស ប្រទេស​បារាំង ថ្ងៃទី​៤ ខែមិថុនា​នេះ​។​


 
​ចិន​ដែល​ធ្លាប់​រៀបចំ​ព្រឹត្តិការណ៍ Asian Cup ម្តង​រួចមកហើយ​កាលពី​ឆ្នាំ ២០០៤ បានសម្រេច​បំណង​របស់ខ្លួន​ក្នុងការ​ប៉ុនប៉ង​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​តំបន់​អាស៊ី​ជា​លើក​ទី​២​សម្រាប់​ឆ្នាំ​២០២៣​។ នេះ​គឺជា​បំណង​របស់​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ដើម្បី​ត្រួស​ត្រាយផ្លូវ​សម្រាប់​ឲ្យ​ចិន​អាច​រៀបចំ​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក World Cup ផង​។​
 
​ដូច្នេះ​ការរៀបចំ​ព្រឹត្តិការណ៍ Asian Cup 2023 នឹង​ជួយ​ចិន​ដើម្បី​ឆ្ពោះទៅកាន់​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup នាពេលខាងមុខ​ដ៏​ខ្លី​។​
 
​ចិន​បាន​ឈានដល់​វគ្គ​១/៤​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​ទ្វី​អាស៊ី​ឆ្នាំ​២០១៩ ដែល​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ធ្វើ​ម្ចាស់ផ្ទះ​កន្លងទៅ ក្រោយ​ចាញ់​អ៊ីរ៉ង់ ៣-០៕
 


Tag:
 Asian Cup
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com