បេសកជនចិន២ពាន់នាក់ មកសាទរវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩
ជាតិ
សង្គមជាតិ
បេសកជនចិន២ពាន់នាក់ មកសាទរវប្បធម៌-ទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩
05, Jun 2019 , 9:36 am        
រូបភាព
ភ្នំពេញ៖ បេសកជនចិន២០០០នាក់ ក្រោមការដឹកនាំរបស់លោក ចាង ស៊ុ អនុរដ្ឋមន្ត្រីទេសចរណ៍ បានមកដល់កម្ពុជាហើយ ដើម្បីចូលរួមអបអរសាទរ «ឆ្នាំវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៩»។ ក្នុងដំណើរចូលរួមនិងទស្សនកិច្ចនៃបេសកជនចិននេះ ធ្វើឡើងចាប់ពីថ្ងៃទី២-៨ មិថុនា។



បើតាមការផ្សាយរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី៤មិថុនា បេសកជនចិនទាំង២០០០នាក់នេះ ក្រៅពីចូលរួមសាទរ «ឆ្នាំវប្បធម៌និងទេសចរណ៍កម្ពុជា-ចិនឆ្នាំ២០១៩» ក៏មកដើម្បីឈ្វេងយល់ពីឱកាសវិនិយោគក្នុងវិស័យទេសចរណ៍ និងជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដល់ប្រជាជនចិន ក៏ដូចជាទាក់ទាញទេសចរចិនមកកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។

សូមកញ្ជាក់ថា «ឆ្នាំនៃវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន» នេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងវប្បធម៌ និងទេសចរណ៍ចិន សហការជាមួយក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាលើផ្នែកទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរបន្ថែមទៀត មានដូចជាការជំរុញការផ្សព្វផ្សាយទេសចរណ៍រួមគ្នា ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការសម្ដែងសិល្បៈរួមគ្នាជាដើម៕

Tag:
 ទេសចរណ៍
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com