កីឡាអន្តរជាតិ
អន្តរជាតិ
Sturridge និង Moreno នឹងចេញពី Anfield ក្រោយ Liverpool មិនបន្តកិច្ចសន្យា
× ខ្សែប្រយុទ្ធ Daniel Sturridge និងខ្សែការពារ Alberto Moreno នឹងចាកចេញពី Liverpool នៅរដូវកាលថ្មីខាងមុខនេះហើយ ពោលគឺនៅពេលកិច្ចសន្យាអ្នកទាំងពីរត្រូវបញ្ចប់ ។
Sturridge សញ្ជាតិអង់គ្លេសវ័យ ២៩ឆ្នាំ រកបាន៦៧គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១៦០លើក សម្រាប់ក្រុមរហស្សនាមហង្សក្រហម បន្ទាប់ពីចាកចេញពី Chelsea កាលពីខែមករា ឆ្នាំ២០១៣។
ចំណែកខ្សែការពារសញ្ជាតិអេស្ប៉ាញ Moreno ដែលសព្វថ្ងៃមានវ័យ២៦ឆ្នាំ ធ្លាប់បង្ហាញខ្លួនចំនួន១៤១ដង ចាប់តាំងពីផ្លាស់មកកាន់ Anfield ពីក្រុម Sevilla កាលពីខែសីហា ឆ្នាំ២០១៤។
Sturridge និង Moreno ដែលមិនសូវបង្ហាញមុខឲ្យក្រុមរយៈពេលចុងក្រោយ មិនត្រូវបានផ្តល់កិច្ចសន្យាបន្ថែមឡើយ ខណៈលោក Jurgen Klopp អ្នកចាត់ការទូទៅ Liverpool ក៏មិនបាននិយាយអ្វីច្រើនឡើយជុំវិញការចាកចេញនេះ ដោយលោកគ្រាន់តែអរគុណទៅកាន់កីឡាករឆ្នើមទាំងពីររូបនេះប៉ុណ្ណោះ។
តាមរយៈការជួយក្រុមលើកពាន Champions Leageu ជាលើកទី៦ ក្លិប Liverpool កំពុងពិចារណាផ្តល់កិច្ចសន្យាបន្ថែមទៀតដល់លោក Klopp បើទោះអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះនៅសល់កិច្ចសន្យា៣ឆ្នាំក្តី៕
Tag:
បាល់ទាត់
Liverpool
Daniel Sturridge
Alberto Moreno
© រក្សាសិទ្ធិដោយ thmeythmey.com