អត្ថបទពាណិជ្ជកម្ម
Pi Pay ផ្តល់​រង្វាន់​ធំ​ដល់​អ្នកឈ្នះ​៤​នាក់ នូវ​ទឹកប្រាក់​ម្នាក់​៥០០​ដុល្លារ ដើម្បី​ទិញ​ទំនិញ​ក្នុង​រយៈពេល​៥​នាទី​
05, Jun 2019 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០១៩៖  Pi Pay (​ផាយ ផេ​)  ដែលជា​ផ្លាត​ហ្វ​ម​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​ឈានមុខ​គេ​នៅ​កម្ពុជា បានរៀបចំ​ការប្រកួត​ឈ្មោះថា​«​ទិញ​ម៉ា​អស់ដៃ (Shop-Til-You-Drop)» នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ កាលពី​ថ្ងៃ​អង្គារ ទី​៤ ខែមិថុនា ឆ្នាំ​២០១៩​។  នៅក្នុង​កម្មវិធី​នេះ មាន​អ្នក​ដែលមាន​សំណាង​៤​នាក់ បានឈ្នះ​ក្នុងការ​ប្រកួត​នេះ ហើយ​ពួកគេ​ទទួល​រទេះរុញ​មួយ ទឹកប្រាក់​ចំនួន ៥០០​ដុល្លារ​អាមេរិក និង​រយៈពេល​៥​នាទី ដើម្បី​ទិញ​ទំនិញ​មួយ​សេរី​។​
 
​អ្នកឈ្នះ​ដែលមាន​ឈ្មោះថា លីម ម៉េង​ធ័​ង្ក​, រី វួ​ច​ឡេង​, សួង បូ​រ៉ង់ និង​ឈិន ចំរុង សុទ្ធសឹង​បានធ្វើ​ដំណើរ​ទៅកាន់​ទីតាំង​រៀបចំ​កម្មវិធី នៅ​ម៉ោង​៧​ព្រឹក​ដូចគ្នា និង​ត្រៀមខ្លួន​ក្នុង​ការទិញ​ទំនិញ ក្រោម​ជំនួយ​ពី​សមាជិកគ្រួសារ ឬក៏​មិត្តភក្តិ​ម្នាក់​របស់ខ្លួន​។ 
 
​បេក្ខភាព​ទាំងអស់ ត្រូវ​បានផ្តល់​ពេលវេលា​ដ៏​ខ្លី​ប៉ុណ្ណោះ​ក្នុង​ការគិត នៅមុន​ពេល​ទិញ​ទំនិញ ក៏ដូចជា​នៅមុន​ពេល​រុញ​រទេះ​របស់ខ្លួន ដើម្បី​ស្វែងរក​ទំនិញ​ផ្សេងៗ សម្ភារ​សម្រាប់​កុមារ សាប៊ូ​បោក​ខោអាវ និង​សម្ភារ​ក្មេង​លេង ខណៈដែល​ពួកគេ​បាន​ព្យាយាម​ទិញ​ទំនិញ​ឲ្យ​ដល់​ទឹកប្រាក់​៥០០​ដុល្លារ​។ 
 
 
​កញ្ញា​រី វួ​ច​ឡេង ដែលជា​អ្នកឈ្នះ​ម្នាក់ បាន​ប្រាប់​ពី​ផែនការ​របស់ខ្លួន​ថា​៖«​ខ្ញុំ​បាន​នាំយក​បងស្រី​ខ្ញុំ​មកជា​មួយ ដើម្បី​ជួយ​ដល់​ខ្ញុំ​ទិញ​ផលិតផល ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​»​។ 
 
​ការទទួលបាន​ជោគជ័យ​ធំធេង នៃ​ការបង្កើត​យុទ្ធនាការ​នេះ បាន​លើកទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន ផាយ ផេ និង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ប្រកាស​ពី​ការរៀបចំ​ការប្រកួត​១​ជុំ​ផ្សេងទៀត ដោយ​នៅពេលនេះ នឹងមាន​ការផ្តល់​រង្វាន់​កាន់តែ​ធំ​ជាង​មុន​។ អ្នក​ដែល​ចំណាយ​ប្រាក់​ចាប់ពី​២០​ដុលារ​អាមេរិក​ឡើងទៅ តាមរយៈ​កម្មវិធី ផាយ ផេ នៅ​ហាង​មួយណា​ក៏បាន នៅ​ហាង​លក់ទំនិញ AEON Cambodia ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​២៣ ខែមិថុនា នឹង​ទទួលបាន​ឱកាស ក្លាយជា​អ្នកឈ្នះ​ម្នាក់ ក្នុងចំណោម​អ្នកឈ្នះ​ទាំង​៧​នាក់ ក៏ដូចជា​រង្វាន់​ដ៏​គួរ​ឲ្យ​ទាក់ទាញ​ជាច្រើន​ផ្សេងទៀត​។ 
 
​អ្នកឈ្នះ​ពី​ការចាប់​ឆ្នោត នឹងត្រូវ​ប្រកាស​នៅ​ចន្លោះ ថ្ងៃទី​១៨ និង​ទី​២៣ ខែមិថុនា នៅឯ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ និង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ផាយ ផេ​។  ផាយ ផេ បានរៀបចំ​យុទ្ធនាការ «​ទិញ​ម៉ា​អស់ដៃ​» នេះ ដោយ​ចាប់​ដៃគូ​ជាមួយនឹង​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល សែន​សុខ ចាប់ពី​ថ្ងៃទី​១៥ ខែឧសភា រហូតដល់​ថ្ងៃទី​៣១ ខែឧសភា​។ អ្នក​ដែល​បាន​ចំណាយ​ប្រាក់ ចាប់ពី​១​ដុល្លារ​ឡើងទៅ អំឡុងពេល​នៃ​យុទ្ធនាការ​នេះ នៅតាម​ហាង​លក់ទំនិញ​ផ្សេងៗ​របស់ AEON Cambodia សុទ្ធសឹង​ទទួលបាន​ឱកាស​ឈ្នះ​ពានរង្វាន់​ធំ​ដូចគ្នា​។ ក្រៅពី​រង្វាន់​ធំ អតិថិជន​ចំនួន​២០​នាក់​ផ្សេងទៀត បានឈ្នះ​ទឹកប្រាក់​ចំនួន ២៥​ដុល្លារ ដែល​ត្រូវបាន​បញ្ចូល​ក្នុង​គណនី ផាយ ផេ របស់ខ្លួន​។ 
 
​លោក​ថូ​ម៉ាស ផូ​កូ​នី (Tomas Pokorny) នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ ផេ បាន​ឲ្យ​ដឹងថា​ការប្រកួត​នេះ​ពិតជា​ផ្តល់​ការសប្បាយរីករាយ និង​បានបង្ហាញ​ពី​កម្រិត​នៃ​ប្រជាប្រិយភាព​ដែល ផាយ ផេ មាន​។ លោក​ថូ​ម៉ាស ផូ​កូ​នី បន្តថា​៖«​ក្នុង​រយៈពេល​៣ ទៅ​៤​ឆ្នាំ​ចុង​ក្រោយនេះ យើង​បាន​មើលឃើញ ពី​ការកើនឡើង​យ៉ាងខ្លាំង ទៅលើ​ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នៅ​កម្ពុជា​។ ផាយ ផេ បាន​ផ្លាស់ប្តូរ​មធ្យោបាយ​ដែល​ប្រជាជន​កម្ពុជា​រាប់ម៉ឺន​នាក់​ទូទាត់​សម្រាប់​ទំនិញ និង​សេវា​ផ្សេងៗ ដោយមាន​បំណង​ក្នុង​ការផ្តល់​សុវត្ថិភាព និង​អត្ថប្រយោជន៍​នៃ​ការទូទាត់​មិន​ប្រើ​ក្រដាសប្រាក់​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​យុទ្ធនាការ​ថ្មី​របស់​កម្មវិធី «​ទិញ​ម៉ា​អស់ដៃ​» សូម​តាមដាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់ ផាយ ផេ តាមរយៈ​៖ https://www.facebook.com/pipayapp/
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com