ជាតិ
ស្វី​ស ជួយ​ហិរញ្ញវត្ថុ​៤​ឆ្នាំ​បន្តទៀត ដល់​គន្ធបុប្ផា
05, Jun 2019 , 9:39 pm        
រូបភាព
រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
រូបភាពក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
​ឯកអគ្គរដ្ឋទូត​ស្វី​ស​ប្រចាំ​កម្ពុជា លោក Ivo Sirber បាន​អះអាងថា រដ្ឋាភិបាល​របស់លោក នៅតែ​គាំទ្រ​មន្ទីរពេទ្យ​គន្ធបុប្ផា ផ្នែក​ហិរញ្ញវត្ថុ​។ ការអះអាង​នេះ ធ្វើឡើង​នៅពេល លោក Ivo Sirber ជួប​ជាមួយ​រដ្ឋ​ម​ន្រី្ត​ការបរទេស​កម្ពុជា លោក ប្រាក់ សុខុន នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ជម្រាបលា ក្នុងឱកាស​ដែល​លោក ត្រូវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។​


 
​បើតាម​ការចេញផ្សាយ​ក្រសួង​ព័ត៌មាន ក្នុង​កិច្ចពិភាក្សា​នេះ លោក Ivo Sirber បានបង្ហាញ​ជំហរ​ថា ប្រទេស​ស្វី​ស​នៅតែ​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ក្នុង​រយៈពេល​៤​ឆ្នាំ​បន្តទៀត មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៤​លាន​ដុល្លារ (២០១៩-២០១៣)​។ ការផ្តល់​ហិរញ្ញវត្ថុ​នេះ មាន​ទំហំ​ប្រមាណ​៤​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ​។ លោក កេ​ត សោ​ផាន់ លើកឡើងថា ការគាំទ្រ​របស់​ប្រទេស​ស្វី​ស​លើ​ផ្នែក​ហិរញ្ញវត្ថុ​នេះ គឺ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។ 
 
​លោក ប្រាក់ សុខុន បញ្ជាក់ថា «​រដ្ឋាភិបាល​កម្ពុ​ជាមាន​គម្រោង​វិភាគទាន​១០​លាន​ដុល្លារ សម្រាប់​ជួយ​ពេទ្យ​គន្ធបុប្ផា​ក្នុង​១​ឆ្នាំ ហើយ​៥​លាន​ដុល្លារ សម្រាប់​មូលនិធិ​មន្ទីរពេទ្យ​។ លើសពីនេះ កម្ពុ​ជាមាន​ផែន​ការដក​២​ដុល្លារ ក្នុង​សំបុត្រ​មួយ​សន្លឹក ពី​ភ្ញៀវ​បរទេស​ចូល​ទស្សនា​ប្រាសាទ​អង្គ​វត្ត សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​»​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ក្រសួង​ព័ត៌មាន​ដដែល​៕ 


 

Tag:
 ប្រទេស​ស្វី​ស​
© រក្សាសិទ្ធិដោយ thmeythmey.com