ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ប្រាប់ថា ប្រយ័ត្ន «ពុល» នំបញ្ចុក នៅថ្ងៃ៩មិថុនា
× ជាថ្មីម្តងទៀត សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេស ចូលរួមពិសានំបញ្ចុកនៅថ្ងៃទី៩មិថុនា។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏ប្រាប់ឲ្យពលរដ្ឋប្រុងប្រយ័ត្នផងដែរ ដោយខ្លាចពុលនំបញ្ចុក ព្រោះកន្លងមកធ្លាប់មានករណីនេះកើតឡើង។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី៦មិថុនានេះ ប្រមុខរដ្ឋាភិបាល បង្គាប់ឲ្យក្រសួងសុខាភិបាល តាមដាននិងយកចិត្តទុកពីរឿងនេះ។ ប្រមុខរដ្ឋាភិបាល ថ្លែងដូច្នេះថា «សង្ឃឹមថា នឹងគ្មានរឿងអ្វីកើតឡើងទៅចុះ។ ហើយបើបានធ្វើនំបញ្ចុកខ្លួនឯងនៅតាមភូមិ តាមវត្ត គឺល្អតែម្តង»។
© រក្សាសិទ្ធិដោយ thmeythmey.com